ប្រយ័ត្នចាញ់បោកបុគ្គលម្នាក់នេះ! សូមស្នើរដល់សមត្ថកិច្ចពាក់ព័ន្ធមេត្តាមានចំណាត់ការស្រាវជ្រាវវែកមុខបុគ្គលម្នាក់ឈ្មោះ ជា​ ឆេង (ជា​ សំណាង) ដែលបានតាំងខ្លួនជាមន្រ្តីយោធា​​​ ថ្នាក់ឧត្តមសេនីយ៍ទោ ផ្កាយពីរ ក្នុងក្រសួងការពារជាតិ ដែលបានបោកប្រាស់លុយពលរដ្ឋក្រីក្រជាថ្នូរនឹងការរត់ឯកសារការងារ....
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ប្រយ័ត្នចាញ់បោកបុគ្គលម្នាក់នេះ! សូមស្នើរដល់សមត្ថកិច្ចពាក់ព័ន្ធមេត្តាមានចំណាត់ការស្រាវជ្រាវវែកមុខបុគ្គលម្នាក់ឈ្មោះ ជា​ ឆេង (ជា​ សំណាង) ដែលបានតាំងខ្លួនជាមន្រ្តីយោធា​​​ ថ្នាក់ឧត្តមសេនីយ៍ទោ ផ្កាយពីរ ក្នុងក្រសួងការពារជាតិ ដែលបានបោកប្រាស់លុយពលរដ្ឋក្រីក្រជាថ្នូរនឹងការរត់ឯកសារការងារ....


ភ្នំពេញ៖
តាមប្រភពព័ត៌មាន​ដែល​អង្គភាពយើងទទួលពីជនរងគ្រោះ បានបញ្ជាក់ប្រាប់ថាពួកគាត់ ៩នាក់ ត្រូវបានចាញ់បោកបុគ្គលម្នាក់ដែលស្គាល់រាប់អានគ្នា​​​អស់ចាប់ពី ១០០០$ ដល់ ៦០០០$​​ សរុប 35700$​​ ដោយធានាអះអាងសន្យាថារូបគេមានស្គាល់ថៅកែចិនហើយត្រូវការអ្នកបើកឡានអោយជនជាតិចិនបានប្រាក់ខែច្រើន តែមុននឹងបានបើកឡានលុះត្រាមានក្របខ័ណ្ឌ​រដ្ឋជាទាហានជាមុនសិនទើបអាចធ្វើការងារនេះបាន ដោយអោយពួកគាត់ត្រូវបង់លុយជាមុនសិនដើម្បីរត់ក្របខ័ណ្ឌ​ជាទាហាន ។

បុគ្គលម្នាក់នេះមានឈ្មោះ ជា​ ឆេង​ (ជា​ សំណាង​ ឈ្នោះក្នុងអត្តសញ្ញាណ​ប័ណ្ណ​) ដោយបុគ្គលរូបនេះបានអះអាងថាខ្លួនជាមន្ត្រីយោធា មាន​ឋានន្តរ​សក្ដិ​ថ្នាក់​ឧត្តម​សេនីយ៍​ទោ​ ផ្កាយពីរ ក្រសួងការពារជាតិ​ នៅក្បែរអ្នកធំទៀតផង។ បុគ្គលម្នាក់នេះបានប្រើប្រាស់លេខ​ទូរស័ព្ទ ០៩៨ ៥៦ ៥៥ ៥២ និង​​០៣១ ៣០១ ១១១១ ៤ (បច្ចុប្បន្ន​បានបិទ)។ បុគ្គលម្នាក់នេះបានប្រើល្បិចកលដោយ ធ្វើឯកសារចំនួន​ បង្កាន់ដៃ មានហត្ថលេខា ត្រា​ និងយកឈ្នោះថ្នាក់ដឹកនាំក្រសួង​ការពារ​ជាតិ​​​ និងកំណត់ពេលវេលាជាក់ទៀតផង និងបុគ្គលម្នាក់នេះបានស្លៀកពាក់​ ឯកសណ្ឋាន​យោធា​មានពាក់ផ្កាយពីទៀតផង មកបោកបញ្ឆោតពួកគាត់ ព្រោះតែជាមនុស្សស្គាល់គ្នារាប់អានគ្នានិងឃើញបែបនេះ ទើបបណ្តាលឲ្យពួកគាត់បាញ់បោកជាបន្តបន្តាប់ដូចនេះ។

ក្នុងករណីនេះកើតហេតុក្នុងអំឡុងខែគុម្ភះ ឆ្នាំ២០២៥ ​ក្រោយពីបានលួងលោមបោកបញ្ឆោតយកប្រាស់រួចអស់ហើយ ដល់ពេលកំណត់ដែលបានសន្យាគ្នា បុគ្គល​ម្នាក់នេះ​បាន​បិទ​ទូរស័ព្ទ ផ្តាច់ការទំនាក់ទំងចាប់តាំងពីថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៥។

សូម​បញ្ចាក់​ផងដែរ​ថា​​​ លុយដែលគាត់បានចាញ់បោកបុគ្គលនេះ គឺ​សុទ្ធ​តែលុយដែលពួកគាត់ខ្មីបុលចងការពីអ្នកដ៏ទៃ​ ដើម្បីយកទៅឲ្យឈ្មោះ ជា​ ឆេង​ ដែលបានអះអាងថាខ្លួនជាមន្ត្រីយោធា មាន​ឋានន្តរ​សក្ដិ​ថ្នាក់​ឧត្តម​សេនីយ៍​ទោ​ ផ្កាយពីរ ក្រសួងការពារជាតិ​ ហើយនៅក្បែរអ្នកធំទៀតម្នាក់នេះ។

សូមស្នើរដល់សមត្ថកិច្ចពាក់ព័ន្ធមេត្តាមានចំណាត់ការស្រាវជ្រាវវែកមុខបុគ្គលម្នាក់ឈ្មោះ ជា​ ឆេង (ជា​ សំណាង) ដែលបានតាំងខ្លួនជាមន្រ្តីយោធា​​​ ថ្នាក់ឧត្តមសេនីយ៍ទោ ផ្កាយពីរ ក្នុងក្រសួងការពារជាតិ​​​ ដែលបានបោកប្រាស់លុយពលរដ្ឋក្រីក្រជាថ្នូរនឹងការរត់ឯកសារការងារ​នេះ​ មក​អនុវត្ត​តាមច្បាប់ឲ្យខានតែបានទទួលខុសត្រូវ ព្រោះកុំអោយបុគ្គម្នាក់នេះដើរបោកប្រាស់ពលរដ្ឋផ្សេងៗទៀត ជាពិសេសទង្វើរបស់បុគ្គលម្នាក់​បាន​ប៉ះពាល់​ដល់​ស្ថាប័ន​ក្រសួងការពារជាតិទាំងមូល និងឈ្មោះថ្នាក់ដឹកនាំថែមទៀតផង។

ថ្មីៗនេះឃើញថា បុគ្គលដែលបានតាំងខ្លួនជា​មន្ត្រី​ ហើយទៅបោកប្រាស់ប្រជាពលរដ្ឋក្រោមរូបភាពផ្សេងៗត្រូវបានសមត្ថកិច្ចធ្វើការវែកមុខស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ផងដែរ សង្ឈឹមថាករណីខាងលើនេះ គ្រប់ក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនិងមានចំណាត់ចំបុគ្គលម្នាក់នេះយ៉ាងមុឺងម៉ាត់ដាច់ខាត​ ៕

























Previous Post Next Post