ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលជួបសម្តែងគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជា និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ប្រធានយុវជនគណបក្សថ្នាក់កណ្តាល។
ជំនួបនេះធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីឯកឧត្ដម រិន វីរៈ និងឯកឧត្តមបណ្ឌិត គឹម សន្តិភាព អនុប្រធានគណៈប្រចាំការនៃ យ.គ.ក. ឯកឧត្តម ឡាវ វ៉ាន់ និងលោកជំទាវ នេត ធីតាវិឈុណា នៅស្ថានទូតចិនប្រចាំកម្ពុជា ៕














