កំពង់ស្ពឺ៖ ក្រោមការចង្អុលបង្ហាញតម្រង់ទិសប្រកបដោយគុណធ៌មរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងស្មារតីមនុស្សធម៌ ជួយគ្នាក្នុងគ្រាលំបាក បានបន្តអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមស្មកគ្រ័ចិត្តមកពីកាកបាតក្រហមខេត្តកំពង់ស្ពឺ និងមានការចូលរួមពីសំណាក់ប្រធានគណៈបញ្ជាការឯកភាពក្រុងឧដុង្គម៉ែជ័យចូលរួមថែមទៀតផង ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជួបការលំបាកចំនួន០២គ្រួសារ។
គ្រួសារទី១ មានឈ្មោះ លន់ ផុន ស្រី អាយុ៨៣ឆ្នាំ រស់នៅភូមិវិហារខ្ពស់ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ និងគ្រួសារទី២ ប្ដីឈ្មោះ រីន វ៉ាន់ដា ប្រុស អាយុ៣៥ឆ្នាំ ប្រពន្ធឈ្មោះ ហ៊ន សៅឡេង អាយុ៣១ឆ្នាំ មានកូន២នាក់ កូនស្រីទី១ឈ្មោះ វ៉ាន់ដា លីហ្សា អាយុ៦ឆ្នាំ និងកូនស្រីទី២ឈ្មោះ វ៉ាន់ដា បេឡា អាយុ៣ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិធ្លាចាស់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ស្ថិតក្នុងពេលនោះដែរ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន បានសំណេះសំណាល សម្តែងនូវក្តីអាណិតអាសូរ និងជាពិសេសបានឧបត្ថម្ភក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៣០០,០០០រៀល និងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនមានដូចជា (អង្ករ, ទឹកក្រូច, ទឹកបរិសុទ្ធ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខ ដែលសរុបជាថវិកាអស់ចំនួន ៩៤៨,០០០រៀលបន្ថែមទៀតផង។
គួររំលឹកផងដែរថា លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ តែងតែបរិច្ចាកនូវថវិការផ្ទាល់ខ្លួន និងធ្វើការចែករំលែកស្បៀងអាហារ សម្លៀកបំពាក់ ធ្វើទីជម្រកសម្រម និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋគ្រួសារណាដែលមានជីវភាពខ្វះខាត និងជួបការលំបាកខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ និងក្នុងមូលដ្ឋានតាមបញ្តាខេត្តផ្សេងៗទៀតផង។ដោយក្នុងសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមបានបង្ហាញពីក្តីមេត្តាករុណា និងសាមគ្គីភាពក្នុងសង្គម ពិសេសបានបណ្តុះស្មារតីសាមគ្គីភាព និងសេចក្តីស្រឡាញ់រវាងមនុស្សជាតិថែមទៀតផង ៕

























