ករណី Online Scam សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនជាតិចិន និងជប៉ុន ៨នាក់ នៅពន្ធនាគារ PJ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ករណី Online Scam សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនជាតិចិន និងជប៉ុន ៨នាក់ នៅពន្ធនាគារ PJ


ភ្នំពេញ៖
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់ជនត្រូវចោទជាចំនួន ៨នាក់ ពីបទឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង Online Scam ទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ)។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនចំនួន៨នាក់ផ្សេងគ្នា ចេញដោយលោក គុជ តារ៉ា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនត្រូវចោទទាំង៨នាក់នោះមានជនជាតិចិន ៤នាក់ និងជនជាតិជប៉ុនចំនួន ៥នាក់ ដែលរួមមាន៖ ១-ឈ្មោះ ZHENG YUSONG ភេទប្រុស ជនជាតិចិន, ២-ឈ្មោះ CUI SHENG XUN ភេទប្រុស ជនជាតិចិន, ៣-ឈ្មោះ WU SHENG LONG ភេទប្រុស ជនជាតិចិន, ៤-ឈ្មោះ MIDORIKAWA AYUMU ភេទប្រុស ជនជាតិជប៉ុន, ៥-ឈ្មោះ NOMOTO KOJI ភេទប្រុស ជនជាតិជប៉ុន, ៦-ឈ្មោះ MATSUMOTO TAKAYUKI ភេទប្រុស ជនជាតិជប៉ុន, ៧-ឈ្មោះ MIYAKUSHI HARUKI ភេទប្រុស ជនជាតិជប៉ុន និង៨-ឈ្មោះ HAMADA AKIRA ភេទប្រុស ជនជាតិជប៉ុន។

ជនត្រូវចោទទាំងនេះត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ: ឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង (Online scam) ប្រព្រឹត្តនៅទីតាំង អគារខុនដូ ភ្នំពេញកាឡាក់ស៊ីហ្កាដេន ជាន់ទី១៣ បន្ទប់លេខ ១៣១៦ និងបន្ទប់លេខ ១៣១៨ ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ។

បើយោងតាមក្រមព្រហ្មទណ្ឌ មាត្រា ៣៧៧ បានឱ្យនិយមន័យ អំពើឆបោក គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើ ឈ្មោះក្លែង ដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដ ឬដោយប្រើឧបាយកលទុច្ចរិត ហើយដូច្នេះបានទទួលពីបុគ្គលនេះ ដែលនាំឱ្យខូចប្រយោជន៍របស់បុគ្គលនេះ ឬរបស់តតិយជននូវ៖ ១-ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ, ២-ការផ្គត់ផ្គង់សេវា, ៣-ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឱ្យរួចពីកាតព្វកិច្ច។ ចំពោះមាត្រា ៣៨០ បានចែងថា អំពើឆបោកត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ កាលបើបទល្មើសនេះ បានប្រព្រឹត្តជាក្រុមមានការចាត់តាំង។

លេខាធិការដ្ឋានៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប. ) សូមជម្រាបជូនថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦នេះ ពោលគឺក្នុងរយៈពេល៩ខែ ចុងក្រោយ សមត្ថកិច្ចកម្ពុជាក្នុងរាជធានី-ខេត្តបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួនជាង ២៥០ករណី និងបានកសាងសំណុំរឿង បញ្ចូនទៅតុលាការចំនួនជាង ៨០ករណី ពាក់ព័ន្ធជនសង្ស័យប្រមាណជាង ៧៥០នាក់ មានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរដែរ ៕














Previous Post Next Post