ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អផ្លូវជនបទជំហានទី៤ ប្រចាំត្រីមាសទី១ ក្នុងក្របខណ្ឌហិរញ្ញប្បទានពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉ (EDCF, Loan. KHM-37) នារសៀលថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម នាយករងគម្រោង, លោកប្រធានគ្រប់គ្រងគម្រោង, លោក លោកស្រី ជាមន្ត្រីបច្ចេកទេសគម្រោង RRIPIV(PIU), លោក លោកស្រី ប្រធានអនុវត្តគម្រោង និងមន្ត្រីបច្ចេកទេសគម្រោង RRIPIV តាមបណ្តាខេត្តគោលដៅ ចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធនិម្មិត (Virtual Meeting with Zoom) ផងដែរ ៕
















