CMG សម្ពោធបើកដំណើរការថតភាពយន្តឯកសារ "សួស្តី! គ្រូពេទ្យចិនរបស់ខ្ញុំ"
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

CMG សម្ពោធបើកដំណើរការថតភាពយន្តឯកសារ "សួស្តី! គ្រូពេទ្យចិនរបស់ខ្ញុំ"


ភ្នំពេញ៖
នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មានរៀបចំពិធីបើកដំណើរការថតភាពយន្តឯកសារមួយក្រោមចំណងជើងថា «សួស្តី! គ្រូពេទ្យចិនរបស់ខ្ញុំ» ដែលជាកិច្ចសហការរវាងមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ី-អាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ជាមួយភាគីពាក់ព័ន្ធនៅកម្ពុជា។
  
នៅក្នុងឱកាសនោះ លោកស្រី អរុណ (Xu Xiaoxia) តំណាងមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ី-អាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) បានមានប្រសាសន៍ថា កម្ពុជា និងចិន គឺជាមិត្តដែកថែបដែលមានចំណងមិត្តភាពជាប្រវត្តិសាស្ត្រយ៉ាងយូរលង់។ ខ្សែភាពយន្តឯកសារ "សួស្តី គ្រូពេទ្យចិនរបស់ខ្ញុំ" ដែលចាប់ផ្តើមថតនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នាថ្ងៃនេះ មិនមែនគ្រាន់តែជាការកត់ត្រានូវសមិទ្ធផលវេជ្ជសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដិតយកនូវ ការលះបង់កម្លាំងកាយចិត្តរបស់ក្រុមគ្រូពេទ្យចិន ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា។ បង្ហាញពីភាពស្និទ្ធស្នាល ការយោគយល់ និងការជឿជាក់រវាងគ្រូពេទ្យ និងអ្នកជំងឺ ក៏ដូចជាកិច្ចសហការប្រកៀកស្មារវាងគ្រូពេទ្យនៃប្រទេសទាំងពីរ និងជាពិសេស បង្ហាញពីទឹកចិត្ត "មេត្តាធម៌គ្មានព្រំដែន" ដែលគ្រូពេទ្យកម្ពុជានិងចិនបាននាំមកជូនប្រជាជនកម្ពុជា។

លោកស្រីសង្ឃឹមថា តាមរយៈការថត និងការផ្សព្វផ្សាយភាពយន្តឯកសាររឿង «សួស្តីគ្រូពេទ្យចិនរបស់ខ្ញុំ!» នឹងធ្វើឱ្យមិត្តភក្តិកម្ពុជាស្វែងយល់ដឹងអំពីគ្រូពេទ្យចិន និងជួយជំរុញបន្ថែមមួយកម្រិតទៀតនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យសុខាភិបាល អប់រំ វប្បធម៌ និងវិស័យផ្សេងៗទៀត។

ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត តាន់ សុគន្ធ នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន-ព្រះកុសមៈ បានមានប្រសាសន៍ថា អស់រយៈពេល៤ឆ្នាំមកនេះ ក្រុមគ្រូពេទ្យជំនាញរបស់ចិនបានធ្វើដំណើរមកពីឆ្ងាយមកកាន់កម្ពុជាដើម្បីបំពេញបេសកម្ម រួមសុខរួមទុក្ខជាមួយបុគ្គលិកពេទ្យរបស់មន្ទីរពេទ្យរបស់យើង។ ពួកគាត់មិនត្រឹមតែនាំមកនូវបច្ចេកទេសព្យាបាលកម្រិតខ្ពស់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធរវាងប្រជាជាតិទាំងពីរផងដែរ។ ការគាំទ្ររបស់មិត្តចិន ចំពោះវិស័យសុខាភិបាលកម្ពុជា បានជួយជំរុញដល់ការអភិវឌ្ឍ ក្នុងសហគមន៍របស់យើង នេះគឺជាកត្តាចម្បងក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅដ៏សុខដុមរមនា និងជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ពីមិត្តភាពប្រពៃណីដ៏ល្អកម្ររកបានក្នុងពិភពលោកយើងនេះ ជាក់ស្តែងការខិតខំប្រឹងប្រែងរួមគ្នារវាងកម្ពុជា-ចិន នឹងកត់ត្រានូវភាពរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងប្រជាជន ប្រទេសទាំងពីរ ក្នុងយុគសម័យថ្មីនេះ។

សូមបញ្ជាក់ថា ដើម្បីពង្រឹងការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងអនុវត្តចក្ខុវិស័យ "សហគមន៍សុខភាពរួមនៃមនុស្សជាតិ" គណៈកម្មការសុខាភិបាលជាតិ បានរួមគ្នាដាក់ចេញនូវគម្រោងផ្សព្វផ្សាយការជួយសង្គ្រោះវេជ្ជសាស្ត្រនៅក្រៅប្រទេស ដោយសហការជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដើម្បីផលិតខ្សែភាពយន្តឯកសារចំណងជើងថា "សួស្តី! គ្រូពេទ្យចិនរបស់ខ្ញុំ" ក្នុងគោលបំណងរៀបរាប់រឿងរ៉ាវពិតរបស់គ្រូពេទ្យចិននៅក្រៅប្រទេសតាមរយៈរូបភាពវីដេអូជាក់ស្តែង។

ក្រុមការងារថតភាពយន្តឯកសារនឹងប្រើប្រាស់វិធីសាស្ត្រថតផ្ទាល់ ការសម្ភាសន៍ឡើងវិញ និងការរួមបញ្ចូលឯកសារប្រវត្តិសាស្ត្រ ដើម្បីចងក្រងរឿងរ៉ាវជួយសង្គ្រោះក្នុងប្រទេសជាច្រើន ដើម្បីបង្ហាញពីទស្សនៈការបរទេសជាមួយប្រទេសជិតខាងប្រកបដោយ "ភាពស្និទ្ធស្នាល ភាពស្មោះត្រង់ ផ្ដល់ផលប្រយោជន៍ និងបរិយាប័ន្ន"។ ក្នុងនាមជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការសុខាភិបាលកម្ពុជា-ចិន មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នឹងក្លាយជាទីតាំងថតស្នូល ដើម្បីកត់ត្រានូវសកម្មភាពពិតនៃការលះបង់នៅជួរមុខរបស់ក្រុមគ្រូពេទ្យចិន និងរឿងរ៉ាវរំភើបចិត្តនៃកិច្ចសហការរវាងគ្រូពេទ្យកម្ពុជា និងចិន ក្នុងការថែរក្សាសុខភាពប្រជាជន ៕







Previous Post Next Post