ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​​! លោក​ឧត្តមសេនីយ៍ត្រី ម៉េង​ ស្រ៊ុន​ មេបញ្ជាការ​ កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​ បានអញ្ជើញចូលជួបសំដែងការគួរសម សំណេះសំណាល​សួរ​សុខទុក្ខ​ និងជូនពរ​ជ័យសិរីមង្គលដល់​​​ សម្តេចពិជ័យសេនា ទៀ បាញ់​ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​​! លោក​ឧត្តមសេនីយ៍ត្រី ម៉េង​ ស្រ៊ុន​ មេបញ្ជាការ​ កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​ បានអញ្ជើញចូលជួបសំដែងការគួរសម សំណេះសំណាល​សួរ​សុខទុក្ខ​ និងជូនពរ​ជ័យសិរីមង្គលដល់​​​ សម្តេចពិជ័យសេនា ទៀ បាញ់​ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ


កំពង់ស្ពឺ៖
នាថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦​​ លោក​ឧត្តមសេនីយ៍ត្រី ម៉េង​ ស្រ៊ុន​ មេបញ្ជាការ​ កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​ បានអញ្ជើញចូលជួបសំដែងការគួរសម សំណេះសំណាល​សួរ​សុខទុក្ខ​ និងជូនពរ​ជ័យសិរីមង្គលដល់​ សម្តេចពិជ័យសេនា ទៀ បាញ់​ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​​ ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខនេះ។

ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរវិសេសវិសាលនេះ លោក​ឧត្តមសេនីយ៍ត្រី ម៉េង​ ស្រ៊ុន​​​ រួម​និង​នាយទាហាន​​ នាយទាហានរង​ និងពលទាហាន នៃ​បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទាំងអស់គ្នា សូមសម្តែងនូវសេចក្តីគោរពដោយស្មោះ ចំពោះសម្តេចពិជ័យសេនា ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ន សម្ដេច តែងតែបានខិតខំប្រឹងប្រែងយកអស់កម្លាំង កាយចិត្ត និងប្រាជ្ញាស្មារតី បំពេញបេសកកម្មបម្រើផលប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ។ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេច ក្នុងការរួមចំណែកកសាងសមិទ្ធផលលើគ្រប់វិស័យរបស់សង្គមជាតិ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ពិសេសក្នុងវិស័យការពារជាតិ និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការពារបូរណភាពទឹកដី អធិបតេយ្យភាព សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជាចុងក្រោយ​ លោក​ឧត្តមសេនីយ៍ត្រី ម៉េង​ ស្រ៊ុន​​​ រួម​និង​នាយទាហាន​​ នាយទាហានរង​ និងពលទាហាន នៃ​បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទាំងអស់គ្នា​​ សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា តាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការ ជូនចំពោះ សម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមាន ជន្មាយុយឺនយូរ និងសុខភាពល្អបរិបូរណ៍ ដើម្បីរួមចំណែកដឹកនាំនាវាកម្ពុជា និងប្រជាពលរដ្ឋឆ្ពោះទៅកាន់វឌ្ឍនភាព ក្នុងសុខសន្តិភាពស្ថិរភាពដ៏រឹងមាំតរៀងទៅ ៕


Previous Post Next Post