ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល


ភ្នំពេញ៖
នារសៀលថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល លើកទី២០។

កិច្ចប្រជុំនេះដោយមានការចូលរួមពី ឯកឧត្តម អនុប្រធាន សមាជិក សមាជិកាគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថា្នក់កណ្តាល, ឯកឧត្តមប្រធានផ្នែកផែនការយុទ្ធសាស្រ្ត, ឯកឧត្តមប្រធានផ្នែកហិរញ្ញវត្ថុ, ឯកឧត្តមអនុប្រធានលេខាធិការដ្ឋាន, ព្រមទាំងមន្រ្តីគណបក្ស និងក្រុមជំនួយការលេខាធិការដ្ឋានគណៈប្រចាំ។

កិច្ចប្រជុំគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនថ្នាក់កណ្ដាល បានពិនិត្យនិងអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន សំដៅធានាប្រសិទ្ធភាព និងនិរន្តភាពការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ស្វាហាប់ និងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ៕













Previous Post Next Post