ភ្នំពេញ៖ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចូលសម្ដែងការគួរសម និងគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នៅគេហដ្ឋាន។
សូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មេត្តាប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រីជាទីស្រលាញ់ ក្នុងឱកាសដ៏មង្គលវិសេសវិសាល នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ខាងមុខនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យដ៏វិសុទ្ធ ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមមេត្តាប្រោសព្រំសព្ទសាធុការពរ តាមជួយអភិបាលថែរក្សា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឲ្យទទួលបាននូវសុខភាពល្អបរិបូរណ៌ កម្លាំងកាយកម្លាំងចិត្តមាំមួន ប្រាជ្ញាវាងវៃ និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំ និងរួមចំណែកយ៉ាងសកម្ម ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន រុងរឿង និងថ្កុំថ្កើនជានិច្ចនិរន្តរ៍។
សូមឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រីជាទីស្រលាញ់ ទទួលបាននូវសេចក្តីសុខ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕






