បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ (Advanced Excel) ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការវិភាគទិន្នន័យក្នុងប្រព័ន្ធសន្តិសុខសង្គម
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ (Advanced Excel) ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការវិភាគទិន្នន័យក្នុងប្រព័ន្ធសន្តិសុខសង្គម


ភ្នំពេញ៖
នាព្រឹកថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់មុខងារកម្រិតខ្ពស់នៃកម្មវិធី Excel សម្រាប់ការលើកកម្ពស់បរិយាបន្ន និងតម្លាភាពក្នុងប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា” ដោយមានការចូលរួមពី លោកស្រី Claudia Soares Gomez Diaz ប្រធានការិយាល័យឧត្តមស្នងការ នៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា (OHCHR) នៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២ថ្ងៃ  គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ព្រោះមិនមែនជាវគ្គបណ្តុះបណ្តាលបច្ចេកទេសធម្មតានោះទេ ប៉ុន្តែវាជាទំនើបកម្មប្រព័ន្ធទិន្នន័យរបស់ ប.ស.ស. ដែលនឹងក្លាយជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការវិភាគទិន្នន័យពីគ្រប់នាយកដ្ឋាន ដើម្បីកំណត់ឱ្យបានច្បាស់នូវគម្លាតនៃការគ្របដណ្តប់ និងការផ្ដល់អត្ថប្រយោជន៍នៃប្រព័ន្ធសន្តិសុខសង្គម និងជួយដល់ការសម្រេចចិត្តដែលផ្អែកលើភស្តុតាងជាក់ស្ដែង។

ឯកឧត្តមបានបន្ថែមថា នេះគឺជាវគ្គបណ្តុះបណ្តាលដំបូងគេបង្អស់សម្រាប់បង្កើនសមត្ថភាពមន្រ្ដី និងបុគ្គលិក ក្រោមជំនួយរបស់ការិយាល័យឧត្តមស្នងការ នៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ហើយជាជំហានបន្ទាប់ ប.ស.ស. នឹងសហការ បន្តពង្រឹងសមត្ថភាពមន្ត្រីបន្ថែមទៀតលើការប្រើប្រាស់កម្មវិធី Power BI ដើម្បីឈានទៅរកការធ្វើរបាយការណ៍ឌីជីថល បំប្លែងទិន្នន័យ ឱ្យទៅជាផ្ទាំងរូបភាព ឬក្រាហ្វិក ដែលងាយស្រួលយល់ និងឃើញជារួមនូវស្ថានភាពការងារបែបទាន់សម័យ។

ទន្ទឹមនឹងនោះ លោកស្រី Claudia Soares Gomez Diaz អនុប្រធានការិយាល័យឧត្តមស្នងការ នៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែផ្ដោតលើបច្ចេកទេសការងារប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការចូលរួមលើកកម្ពស់គោលការណ៍សិទ្ធិមនុស្ស តាមរយៈការគ្រប់គ្រងទិន្នន័យដែលមានតម្លាភាព និងគណនេយ្យភាពខ្ពស់។ 

លោកស្រីអនុប្រធានការិយាល័យឧត្តមស្នងការ បានសង្កត់ធ្ងន់ថា ការប្រើប្រាស់កម្មវិធី Advanced Excel  មានសារប្រយោជន៍យ៉ាងខ្លាំងសម្រាប់វិភាគក្រុមគោលដៅឱ្យបានត្រឹមត្រូវ ដើម្បីធានាថាពលរដ្ឋគ្រប់រូប ជាពិសេសសមាជិក ប.ស.ស. នឹងទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធសន្តិសុខសង្គមប្រកបដោយបរិយាបន្ន ៕
















Previous Post Next Post