ឯកឧត្តម ឈួរ សុបញ្ញា៖ ឈ្នះដោយកិត្តិយស ចាញ់ដោយថ្លៃថ្នូរ គឺជាស្នាមញញឹមនៃស្មារតីកីឡាពិតប្រាកដ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឈួរ សុបញ្ញា៖ ឈ្នះដោយកិត្តិយស ចាញ់ដោយថ្លៃថ្នូរ គឺជាស្នាមញញឹមនៃស្មារតីកីឡាពិតប្រាកដ


ភ្នំពេញ៖
នាល្ងាចថ្ងៃអាទិត្យ ១៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯក ស.ស.យ.ក. លើកទី២ ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ដើម្បីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៥ និងលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យកីឡាក្រោមប្រធានបទដ៏មានន័យថា៖ «ស្មារតីកីឡារួមគ្នា ដើម្បីសន្តិភាព» ក្រោមអធិបតីភាព ឯកឧត្តម ជ័យ ចាប ប្រធានសមាគមតេក្វាន់ដូរាជធានីភ្នំពេញ ដែលរៀបចំដោយ សមាគមកីឡាតេក្វាន់ដូរាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងដៃគូពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ជ័យ ចាប បានថ្លែងថា កីឡាជាវេទិកាបង្ហាញសមត្ថភាព និងតម្លៃមនុស្ស។ ការប្រកួតនេះបានប្រមូលផ្តុំឪកីឡាករ-កីឡាការិនីយុវជនពីបណ្តាសាលាកីឡា និងក្លិបនានា មកបង្ហាញសមត្ថភាព បច្ចេកទេស និងវិន័យកីឡា ក្នុងបរិយាកាសប្រកួតប្រជែងប្រកបដោយមិត្តភាព។ តេក្វាន់ដូ មិនត្រឹមជាកីឡាប្រយុទ្ធប៉ុណ្ណោះទេ ប៉ុន្តែជាសាលាអប់រំវិន័យ សីលធម៌ ការគោរពគ្នា និងការអត់ធ្មត់។ជាពិសេស ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ការចូលរួមយ៉ាងសកម្មរបស់កីឡាការិនី បានបង្ហាញថា ស្ត្រីខ្មែរ មានសមត្ថភាព និងកម្លាំងចិត្ត មិនចាញ់បុរសឡើយ។ នេះជាការចូលរួមលើកស្ទួយសមភាពយេនឌ័រ និងការផ្តល់ឱកាសស្មើភាពក្នុងវិស័យកីឡា។

ឯកឧត្តម ឈួរ សុបញ្ញា បានថ្លែងក្នុងរបាយការណ៍ថា ការៀបចំក្រោមប្រធានបទ «ស្មារតីកីឡារួមគ្នា ដើម្បីសន្តិភាព» ព្រឹត្តិការណ៍នេះបានផ្ញើសារ​ដល់យុវជនថា កីឡាជាឧបករណ៍សំខាន់ក្នុងការកសាងសាមគ្គីភាព និងការរស់នៅដោយសុខសាន្ត។ ការឈ្នះ និងការចាញ់ គឺជាផ្នែកមួយនៃការអភិវឌ្ឍខ្លួន ប៉ុន្តែអ្វីដែលសំខាន់ជាងគេ គឺការរក្សាសេចក្តីថ្លៃថ្នូរ និងការគោរពគ្នាទៅវិញទៅមក។

ពិធីបិទបានបញ្ចប់ដោយការប្រគល់មេដាយ ពានរង្វាន់និងវិញ្ញាបនបត្រជូនជ័យលាភី ក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយមោទនភាព ៕



















Previous Post Next Post