ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំកិច្ចប្រជុំ របស់អនុគណៈកម្មការចំណុះ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំកិច្ចប្រជុំ របស់អនុគណៈកម្មការចំណុះ


ភ្នំពេញ៖
នាព្រឹកថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំកិច្ចប្រជុំ របស់អនុគណៈកម្មការចំណុះ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៩ (29th DGICM) និងកិច្ចប្រជុំពាក់ព័ន្ធ។

អនុគណ:កម្មការទាំង០៥ ចំណុះគណៈកម្មការ រួមមាន ផ្នែកខ្លឹមសារឯកសារ ផ្នែកពិធីការ ផ្នែកការពារ ផ្នែកផ្សព្វផ្សាយនិងព័ត៌មាន និងផ្នែកផ្គត់ផ្គង់។ ដោយមានការអញ្ចើញចូលរួមពីឯកឧត្តម-លោកជំទាវអគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន និងក្រុមការងារជំនាញដែលពាក់ព័ន្ធ។

សូមជម្រាបជូនថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងនាមប្រធានកិច្ចប្រជុំ DGICM ក្នុងឆ្នាំ២០២៦ នឹងរៀបចំកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប ក្នុងកំឡុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខ ៕







Previous Post Next Post