លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានចូលរួមនិងដឹកនាំកម្លាំងកងរាជអាវុធហត្ថ ចុះការពារ សន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ជូនលោកជំទាវ ពេជ ចន្ទមន្នី ហ៊ុន ម៉ាណែត ដែលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅក្នុងបរិវេណវិទ្យាល័យចាន់ថ្នាល​​ ស្រុកសាមគ្គីមុនីជ័យ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានចូលរួមនិងដឹកនាំកម្លាំងកងរាជអាវុធហត្ថ ចុះការពារ សន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ជូនលោកជំទាវ ពេជ ចន្ទមន្នី ហ៊ុន ម៉ាណែត ដែលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅក្នុងបរិវេណវិទ្យាល័យចាន់ថ្នាល​​ ស្រុកសាមគ្គីមុនីជ័យ


កំពង់ស្ពឺ៖
នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ​ ក្រោម​ការ​យកចិត្ត​ទុកដាក់​ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចូលរួមនិងដឹកនាំកម្លាំងកងរាជអាវុធហត្ថ ចុះការពារ សន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ជូនលោកជំទាវ ពេជ ចន្ទមន្នី ហ៊ុន ម៉ាណែត ដែលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលមានប្រជាពលរដ្ឋជិត៤ពាន់នាក់ មកពីស្រុកសាមគ្គីមុនីជ័យ ស្រុកថ្ពង ស្រុកឱរ៉ាល់ និងក្រុងឧដុង្គម៉ែជ័យ​ កម្មវិធី​នេះដែរបានធ្វើឡើងក្នុងបរិវេណវិទ្យាល័យទំនប់ចាន់ថ្នាល ស្ថិតក្នុងភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ក្នុង​ពិធី​នេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​​​ លោកអភិបាលរងខេត្ត ឯកឧត្តម​​​ លោក​ជំទាវ​​​​​​ រួមទាំងមន្ត្រីរាជការ​​ នៃរដ្ឋ​បាល​ខេត្ត​កំពង់ស្ពឺ​​​ ព្រមទាំងប្រជាពលរដ្ឋជិត៤ពាន់នាក់ចូលរួមផងដែរ។

តាមការ‎បញ្ជាក់​របស់​ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកឡើងថា គោលបំណងសំខាន់របស់សមាគម ទី១. គឺការរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ, ទី២. គឺចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង ជាពិសេសតាមទីជនបទដាច់ស្រយាលនានា និងទី៣. គឺចូលរួមចំណែកបណ្ដុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៏ដូចជាផ្តល់ជូនប្អូនៗនិសិ្សត និងយុវជនស្ម័គ្រចិត្តដទៃទៀត ឱ្យបានចូលរួមចំណែកបម្រើការងារមនុស្សធម៌ក្នុងសង្គម ៕





















Previous Post Next Post