កំពង់ស្ពឺ៖ ដោយមានការយកចិត្តទុកដាក់និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទី លោកវរសេនីយ៍ត្រី យ័ន សារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកាហែង បានអញ្ជើញដឹកនាំកម្លាំងចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចនិងផ្សព្វផ្សាយយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (គ្រាប់ឬមីន) ស្ថិតនៅភូមិវល្លិប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សមាសភាពចូលរួមមាន៖ លោកព្រិន្ទបាលទោ មុយ សាង, លោកមេភូមិ, លោកអនុភូមិ, សមាជិកភូមិ, ប្រជាការពារភូមិនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានសរុប ៣៥នាក់ (ស្រី ២១នាក់)។
គោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» គឺជាយន្តការស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសន្តិសុខមូលដ្ឋាន ដោយផ្អែកលើលក្ខណៈសម្បត្តិ ៧យ៉ាង រួមមាន៖ ការផ្តល់សេវាសាធារណៈល្អ គ្មានបទល្មើស (លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែង) គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានអំពើអនាចារ្យ/ហិង្សា គ្មានក្មេងទំនើង មានការដោះស្រាយវិវាទល្អ មានអនាម័យ/បរិស្ថាន និងមានសមត្ថភាពឆ្លើយតបគ្រោះមហន្តរាយ។
ចំណុចសំខាន់ៗនៃភូមិ-ឃុំមានសុវត្ថិភាព (តាមគោលនយោបាយថ្មីទាំង៧ចំណុច)៖
សេវាសាធារណៈល្អ៖ ផ្តល់សេវារដ្ឋបាលមានគុណភាព តម្លាភាព និងជំនឿទុកចិត្ត។
គ្មានបទល្មើស៖ បំបាត់បទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ។
សណ្តាប់ធ្នាប់ល្អ៖ គ្មានគ្រោះថ្នាក់ចរាចរណ៍ និងមានសណ្តាប់ធ្នាប់សណ្តាប់ធ្នាប់តាមដងផ្លូវ។
សុវត្ថិភាពសង្គម៖ គ្មានអំពើអនាចារ ជួញដូរមនុស្ស ហិង្សាក្នុងគ្រួសារ និងក្មេងទំនើង ៕







