ក្រោម​ស្មារតី​យកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសមាជិកអាវុធខេត្តកំពង់ស្ពឺទាំងអស់! លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ ចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុងច្បារមន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែតនៅរាជធានីភ្នំពេញ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រោម​ស្មារតី​យកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសមាជិកអាវុធខេត្តកំពង់ស្ពឺទាំងអស់! លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ ចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុងច្បារមន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែតនៅរាជធានីភ្នំពេញ


កំពង់ស្ពឺ៖
ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិស​​​និងយកគំរូ​ដឹក​នាំ​ប្រ​កបដោយគុណធម៏របស់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​​​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​​​ និងជាមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​​ 

ក្រោម​ស្មារតី​មនុស្សធម៌និងការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសមាជិកអាវុធខេត្តកំពង់ស្ពឺទាំងអស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នា​ព្រឹក​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦​ វេលាម៉ោង ៩:០០នាទី បានដឹកនាំក្រុមការងារ​កង​រាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនខេត្ត​កំពង់ស្ពឺ​ រួមទាំងក្រុមការងារអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជា អញ្ជើញបន្តចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុងច្បារមន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ។

នាឱកាស​សួរសុខទុក្ខ​នោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េ​ង​​ ​ស្រ៊ុន​​​ មេបញ្ជាការ និងក្រុមការងារ បាន​សំណេះសំណាល​ ​ព្រមទាំងជូនពរឲ្យ លោកវរសេនីយ៍ត្រី ធី ឆៃ​ ឆាប់បានជាសះស្បើយនិងមានសុខភាពល្អប្រសើរឡើងវិញ ជាពិសេសព្រមទាំងបានឧបត្ថម្តនូវថវិការ​ចំនួន​៥០០,០០០រៀល រួមទាំងសម្ភារៈមួយចំនួទៀតមានដូចជា៖ មី៤កេះ, ទឹកសុទ្ធ ៤កេះ, ទឹកផ្លែឈើ ២កេះ និងភេសជ្ជៈ ២កេះផងដែរ។

លោកវរសេនីយ៍ត្រី ធី ឆៃ និងភរិយាព្រមទាំងក្រុមគ្រួសារ​ ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះផងដែរ ចំពោះ​លោក​ឧត្តម​សេនីយ៍ត្រី ម៉េ​ង​ ស្រ៊ុន មេបញ្ជាការ ដែលបានអញ្ជើញចុះសួរ​សុខទុក្ខ​ដោយផ្ទាល់​​ ព្រមទាំងបានឧបត្ថម្តនូវថវិការនិងសម្ភារៈ​មួយចំនួនប្រគល់ជូនក្រុមគ្រួសារ លោក ដោយការយកចិត្តទុកដាក់បំផុត។ និងបានជួនពរជ័យដល់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ នឹងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ ព្រមទាំងសាខាកាកបាទក្រហមកម្ពុជាខេត្ត​ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕















Previous Post Next Post