សៀមរាប៖ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំង អញ្ជើញចូលរួម និងសហការ ការពារធានាសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសង្រ្គោះឧបទ្ទវហេតុផ្សេងៗ ក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យខ្លែងឯកខ្មែរ និងខ្លែងសេរី លើកទី២ ឆ្នាំ២០២៦ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លី សារី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប។
សូមគោរពអញ្ជើញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលរួមកម្សាន្តសប្បាយក្នុងពិធីបុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ដោយមានកម្មវិធីការប្រកួតខ្លែងឯក ខ្លែងសេរីរបស់សិស្សានុសិស្ស ស្ថាប័នរដ្ឋ និងវិស័យឯកជន លើកទី២ ក្នុងខេត្តសៀមរាប ឆ្នាំ២០២៦ ព្រមទាំងមានការប្រគុំតន្ត្រីបុរាណសម័យ ការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិ ដែលប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាប (ចាស់) ឱ្យបានច្រើនកុះករ។
កងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំខ្លែងឯកខ្មែរ និងខ្លែងសេរី ដេីម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ ៕
























