ភ្នំពេញ៖ នាថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងស្តីពី ការបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦ របស់ក្រសួងយុត្តិធម៌ ដើម្បីត្រៀមសម្រាប់សន្និបាតវិស័យយុត្តិធម៌ នាពេលឆាប់ៗខាងមុខនេះ ដោយធ្វើការពិនិត្យពិភាក្សាលើចំណុចសំខាន់ចំនួន៥ របស់គ្រប់អង្គភាពចំណុះឱ្យក្រសួងយុត្តិធម៌ រួមមាន៖
១. លទ្ធផលការងារឆ្នាំ២០២៥
២. បញ្ហាប្រឈម
៣. ដំណោះស្រាយ និងសំណូមពរ
៤. ទិសដៅការងារបន្តឆ្នាំ២០២៦
៥. កំណត់ប្រធានបទនិងបញ្ហាដែលត្រូវដាក់ពិភាក្សាគ្នាជាមួយតុលាការទូទាំងប្រទេសក្នុងអង្គសន្និបាតដើម្បីដាក់ចេញជាដំណោះស្រាយក្នុងសេចក្តីសម្រេចចិត្តរបស់អង្គសន្និបាត។
កិច្ចប្រជុំបានប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំទាំងអស់ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ និងប្រធានគ្រប់អង្គភាពទាំងអស់ចំណុះឱ្យវិស័យយុត្តិធម៌ ប្រមាណជា ១០០នាក់ ៕













