កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែមករា លើកទិសដៅការងារបន្តខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីក្រុមការងារចុះជួយមូលដ្ឋាន លោកប្រធានគណបក្សឃុំអមលាំង លោកប្រធានក្រុមការងារចុះជួយភូមិទាំង១៧ ក្នុងឃុំអមលាំង លោក-លោកស្រី សមាជិក សមាជិកា ក្រុមការងារគណបក្សប្រជាជន ក្នុងឃុំអមលាំង ស្ថិតនៅស្នាក់ការបក្សឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ម៉េង ស្រ៊ុន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ដល់សមាជិក សមាជិកាទាំងអស់ក្នុងឃុំអមលាំង ព្រមទាំងបានឲ្យក្រុមការងារ រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារគណបក្សប្រចាំខែនាពេលនេះផងដែរ។
សម្រាប់ការរៀបចំរាល់កិច្ចប្រជុំការងាររបស់គណបក្ស នៅក្នុងឃុំអមលាំងនាពេលនេះ និងពេលកន្លងមកគឺបានការយកចិត្តទុក្ខដាក់ពីបងប្អូនក្រុមការងាររ ដោយកន្លងមកតែងតែទទួលបាននូវព័ត៏មានដែលពាក់ពន្ធ័បញ្ហាផ្សេងៗ ពីទុក្ខលំបាក ភាពខ្វះខាត ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈក្រុមការងារបានចុះទៅជួបដោយផ្ទាល់ៗ ក៏ដូចជាទទួលបានព័ត៌មានពីប្រជាពលរដ្ឋ។ជារួមគោលការណ៏កន្លងមក គណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានអមលាំង បានអនុវត្តជាបន្តបន្ទាប់ និងជួយដោះស្រាយបញ្ហាការលំបាករបស់ប្រជាពលរដ្ឋបានច្រើនដែរហើយ ដូច្នេះត្រូវបន្តការងារនេះថែមទៀត។
ជាការពិតណាស់ តាមការបញ្ជាក់បន្ថែមរបស់លោក ម៉េង ស៊្រុន បានបញ្ជាក់ផងដែរថា យើងត្រូវតែបម្រើប្រជាពលរដ្ឋដោយស្មោះ ស្មើភាព យុត្តិធម៌ ជាប្រចាំនិងជារៀងរហូត។ហើយជាពិសេសក៏សូមអំពាវនាវឲ្យ សមាជិក សមាជិកា និងអង្គពិធីទាំងមូល ជឿជាក់លើគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបគតិបណ្ឌិតឈ្លាសវ៉ៃប៉ិនប្រសពរបស់សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ដោយលោកខិតខំដឹកនាំកាច់ចង្កូតនាវាកម្ពុជា ឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ និងមានសន្តិភាព នៅតាមព្រំដែនឡើងវិញ នាពេលឆាប់ៗ ខាងមុខ។ហើយក៏បានអរគុណដល់ លោក ទួន ផាវ ប្រធានគណបក្សឃុំអមលាំង ដែលបានអាននូវរបាយការណ៍សរុបប្រចាំខែតុលា ពីសកម្មភាពលទ្ធផល ការងាររបស់គណបក្សយើងសម្រេចបាន និងសូមបន្តជួយលើការងារ ដោះស្រាយបញ្ហាប្រឈមផ្សេងៗ បន្តទៀត ដូចដែលខ្ញុំបានលើកឡើងខាងលើ អំបិញមេញនេះ។ ទាំងនេះជាសកម្មភាព និងការចូលរួមដ៏មានអត្ថន័យ និងសារៈប្រយោជន៍ គុណធម៌ សីលធម៌ ចែករំលែក ដល់ប្រជាជនរបស់យើង សង្គមជាតិរបស់យើង ដូចជាពាក្យមួយឃ្លាតែងលឺគេនិយាយថា (ជួយគ្នា ក្នុងគ្រាលំបាក)។
សម្រាប់កិច្ចប្រជុំនេះដែរ លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារ បានប្រគល់ជូននូវសម្ភារៈមួយចំនួនជូនដល់ស្នាក់ការបក្សឃុំអមលាំង ទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍ និងជួយដល់ប្រជាពលរដ្ឋខ្វះខាតមានដូចជា៖ អង្ករចំនួន ២០បេ, មីកំប៉ុងចំនួន ២០កេស, ទឹកសុទ្ធចំនួន ៣០កេស, និងមានត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ មួយចំនួនទៀត។
ជាចុងក្រោយ លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារក៏អំពាវនាវដល់ លោក លោកស្រី ក្រុមការងារចុះជួយមូលដ្ឋាន លោកប្រធានក្រុមការងារ តាមមូលដ្ឋានក្នុងឃុំអមលាំង ក្នុងស្រុកថ្ពង សមាជិក សមាជិកាទាំងអស់ សូមបន្តយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងការងារយើងបន្តទៅទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងមូលដា្ឋនឲ្យបានច្រើន រួមគ្នាដើម្បីអភិវឌ្ឍន៍ មូលដ្ឋានឲ្យកាន់តែប្រសើរឡើង។ ជាពិសេសក៏សូមជូនពរជ័យសេរីមង្គល ឲ្យសមាជិកដែលមានវត្តមានក្នុងអង្គពិធីទាំងអស់ សូមឲ្យទទួលបាន ជោគជ័យគ្រប់ភារកិច្ចការងាររៀងៗខ្លួនដែលគណបក្សប្រគល់ជូននិងសូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ៕



















