លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ បានចាត់ឲ្យលោកវរសេនីយ៍ឯក ភូ ឌីសាឌីន ដឹកនាំ​ក្រុមការងារកងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ចុះសួរសុខទុក្ខវីរៈកងទ័ព​ លោកវរសេនីយ៍ត្រី ប៉ិច អាង អង្គភាពកងពលតូចអន្តរាគមន៍លេខ១ ឈរជើងទិសតាថាវ ខេត្តព្រះវិហារ ដែលបានត្រឡបមកផ្ទះដើម្បីថែទាំសុខភាព
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ បានចាត់ឲ្យលោកវរសេនីយ៍ឯក ភូ ឌីសាឌីន ដឹកនាំ​ក្រុមការងារកងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ចុះសួរសុខទុក្ខវីរៈកងទ័ព​ លោកវរសេនីយ៍ត្រី ប៉ិច អាង អង្គភាពកងពលតូចអន្តរាគមន៍លេខ១ ឈរជើងទិសតាថាវ ខេត្តព្រះវិហារ ដែលបានត្រឡបមកផ្ទះដើម្បីថែទាំសុខភាព


កំពង់ស្ពឺ៖
នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ កង​រាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ឲ្យលោកវរសេនីយ៍ឯក ភូ ឌីសាឌីន ដឹកនាំ​ក្រុមការងារកងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ និង​ការចូលរួម​យ៉ាង​សកម្មភាព​ពីក្រុមការងារសហភាព​សហព័ន្ធយុវជន កម្ពុជាខេត្ត​កំពង់ស្ពឺ​ រួមនិងអ្នកកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខវីរៈកងទ័ព​ លោកវរសេនីយ៍ត្រី ប៉ិច អាង អង្គភាពកងពលតូចអន្តរាគមន៍លេខ១ ឈរជើងទិសតាថាវ ខេត្តព្រះវិហារ ដែលបានត្រឡបមកផ្ទះដើម្បីថែទាំសុខភាព។

នាឱកាសនោះសួរសុខទុក្ខនោះផងដែរ លោកវរសេនីយ៍ឯក ភូ ឌីសាឌីន បាន​សំណេះសំណាល​និងជូនពរឲ្យគាត់បានឆាប់ជាសះស្បើយ ជាពិសេសក៏បានពាំនាំនូវការផ្តាំផ្ងើរសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​ ផងដែរ ព្រមទាំងបានសម្តែងនូវការគោរពដឹងគុណចំពោះវីរៈ​កងទ័ព​នៅសមរភូមិមុខទាំងអស់ ក្នុងការបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បី​ការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ដើម្បីការពារជាតិមាតុភូមិ និង​ដើម្បី​បុព្វហេតុ​ថែរក្សា​សុខសន្តិភាពជូនប្រជាជនកម្ពុជា​ទាំងមូល។

ក្រៅពីសួរសុខទុក្ខ លោកវរសេនីយ៍ឯក​ ភូឌី សាឌីន ក៏បាននាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់គាត់និងគ្រួសាររួមមាន៖ ថវិកា ២០០,០០០៛, អង្ករ ៣បាវ, មី ៣កេះ, ទឹកសុទ្ធ ៣កេះ, ទឹកត្រី ៣យួរ,ទឹកស៉ីអ៉ីវ ៣យួរ​​ និងត្រីខ៣យួរថែមទៀតផង ៕










Previous Post Next Post