លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បាន​អញ្ជើញ​ដឹកនាំកិច្ចប្រជុំបន្ទាន់ក្នុងការគិតគូរពីរបរប្រចាំថ្ងៃរបស់បងប្អូនអ្នកបើកបរកង់បី ជាមួយនិងក្រុមហ៊ុនផាស់អាប់ ដើម្បីសម្រួលដល់បញ្ហាប្រឈមនិងរបរប្រចាំថ្ងៃ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បាន​អញ្ជើញ​ដឹកនាំកិច្ចប្រជុំបន្ទាន់ក្នុងការគិតគូរពីរបរប្រចាំថ្ងៃរបស់បងប្អូនអ្នកបើកបរកង់បី ជាមួយនិងក្រុមហ៊ុនផាស់អាប់ ដើម្បីសម្រួលដល់បញ្ហាប្រឈមនិងរបរប្រចាំថ្ងៃ


កំពង់ស្ពឺ៖
នារសៀលថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មការប្រតិបត្តិ និងប្រធានផ្នែក នៃសមាគមកសិកម្មដើម្បីសេដ្ឋកិច្ចគ្រួសារកម្ពុជាសន្តិភាព រួមទាំងបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សមាគមផ្សេងៗ ទទួលបានការយកចិត្តទុកដាក់ពីររាជរដ្ឋាភិបាលកម្ពុជា ទោះបីជាការងារមមាញ៉ឹកយ៉ាងណាក៏ដោយ លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ជាតំណាង ឯកឧត្តម ឃួង ស្រេង អភិបាល​នៃ​គណៈអភិបាលរាជធានីភ្នំពេញ បាន​អញ្ជើញ​ចូលរួមដឹកនាំកិច្ចប្រជុំបន្ទាន់ក្នុងការគិតគូរពីរបរប្រចាំថ្ងៃរបស់បងប្អូនអ្នកបើកបរកង់បីជាមួយនិងក្រុមហ៊ុនផាស់អាប់ ដើម្បីសម្រួលដល់បញ្ហាប្រឈមនិងរបរប្រចាំថ្ងៃ។

ក្រោយពីរបានការពិភាក្សាក្នុងអង្គប្រជុំ គោលនយោបាយរបស់ក្រុមហ៊ុនផាស់អាប់ បានលើកឡើងថាខ្មែរ ជួយខ្មែរ ផាស់អាប់ជាក្រុមហ៊ុនខ្មែរ តែងតែខិតខំធ្វើកំណែទម្រង់គោលនយោបាយអោយជួយដល់អ្នកបើកបរ និងអតិថិជនរបស់ក្រុមហ៊ុនផាស់អាប់ទៅតាមការវិវឌ្ឍន៍ជានិច្ច អ្នកបើកបររបរផាស់អាប់ក៏ បានស្នើរសុំអោយក្រុមហ៊ុនយល់យោគដល់ពួកគាត់កុំផ្ដាច់អេប ដោយកុំហុសតិចតួចដោយមិនទាន់សួរនាំ។

លោក​ កៀង ល័ក្ស ក៏បានលើកឡើងថា មានចំណុចរួមជាច្រើនហើយមាន ចំណុចប្រឈមតិចតួចប៉ុណ្ណោះ ហើយលោកក៏សូមអោយក្រុមហ៊ុនយកសំណើររបស់អ្នកបើកបររបរផាស់អាប់ដើម្បីសម្រួលដល់ការលំបាករបស់ពួកគាត់​ ហើយមុននឹងបញ្ចប់នៃការប្រជុំលោកក៏ជម្រុញអោយមានការចូលរួមពីសមាគមដើម្បីអោយសមាជិកសមាជិការអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអោយទៅចុះឈ្មោះយកវិញ្ញាបនប័ត្រអោយបានគ្រប់ៗគ្នា ហើយលោកក៏ជូនពរគ្រប់សមាសភាពដែលបានចូលរួមប្រជុំផងដែរ ៕











Previous Post Next Post