លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញ​ជា​អធិបតី​ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកុម្ភៈ លើកទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសន្តាប់ធ្នាប់ ជូនលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត និងឯកឧត្តម​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី​​​ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ​
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញ​ជា​អធិបតី​ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកុម្ភៈ លើកទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសន្តាប់ធ្នាប់ ជូនលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត និងឯកឧត្តម​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី​​​ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ​


កំពង់ស្ពឺ៖
ដោយមានការចង្អុលបង្ហាញតម្រង់ទិសរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​ជា​អធិបតី​ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកុម្ភៈ លើកទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសន្តាប់ធ្នាប់ ជូនលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត និងផែនការ ការរពារសន្តិសុខ សណ្តាប់ធ្នាប់ជូន ឯកឧត្តម​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី​​​ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង, រងនាយសេនាធិការ, ប្រធាន-អនុប្រធានមន្ទីរ, នាយ-នាយរងការិយាល័យ មេបញ្ជាការកងអនុសេននាធំចល័ត, មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថក្រុង-ស្រុក, លោកប្រធានស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរង​ចូលរួម​ផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ ម៉េង ស៊្រុន មេបញ្ជាការ​​​ បាន​អនុញ្ញាត​លោកមេបញ្ជាការរង​ លោកប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក លោកនាយការិយាល័យ មានមតិក៏ដូចជាលើកឡើងនូវបញ្ហាប្រឈម​មួយចំនួន​តូច​ និងមានមតិសំណើរសំណូមពរមួយចំនួនផងដែរ ដើម្បីស្ថាបនាការងារក្នុងអង្គភាពឲ្យកាន់តែប្រសើរឡើងមានភាពងាយស្រួលក្នុងការអនុវត្តកិច្ចការងារឲ្យកាន់តែលូន​មាន​ប្រសិទ្ធិ​ភាព​ជាងមុនបន្តទៅទៀត។ក្រោយពីបានស្តាប់នូវមតិលើកឡើងនិងសំណើរសំណូមពររួចមក លោកមេបញ្ជាការ បានសម្រេចប្រគល់ដល់ការងារនេះដល់ជំនាញធ្វើការដោះស្រាយភ្លាមៗក្នុងពេលនោះតែម្តង។

តាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ត្រី​ ម៉េ​ង​ ​ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​កោតសរសើរ​ដល់កម្លាំងជំនាញគ្រប់ជាន់ថ្នាក់ទាំងអស់ដែលបានខិតខំប្រឹងប្រែង ចំពោះការ​បំពេញ​តួនាទី​ភារកិច្ច​ការងារ​ហើយសម្រេចបាននូវ​សមិទ្ធផល​ជាច្រើនដែលសម្រេចបាននាពេលកន្លងមក ដោយមិនខ្លាចការហត់នឿយឡើយ ព្រមជាមួយនិងការទទួលបានមកវិញនូវការកោតសរសើរពីថ្នាក់ដឹកនាំ​ ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ព្រោះបានផ្តល់ភាពកក់ក្តៅដល់ពួកគាត់ និងសេវាសន្តិសុខ តាមរយៈលេខ Hotline 1292 ប្រកបដោយការយកចិត្តទុកដាក់ ក្នុងនាមជាកងកម្លាំងជូនដល់ពួកគាត់ផងដែរ។

ចំពោះមុខជាកិច្ចបន្ទាប់ក្នុងការយកចិត្តទុកដាក់បំផុត​ លោកឧត្តមសេនីយ៍ត្រី ម៉េ​ង​​ ​ស្រ៊ុន​​​ មេបញ្ជាការ ក៏បានកើនរំលឹកដល់ នាយទាហាន​នាយទាហានរងមួយចំនួនត្រូវយកចិត្តទុកដាក់ឡើងវិញ​លើតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសសូមបន្តយកចិត្តទុកដាក់លើវេនប្រចាំបញ្ជា និងប្រចាំការមណ្ឌលប្រតិបត្តិការ ប៉ុស្តិ័ត្រួតពិនិត្យខាងមុខ ត្រូវពិនិត្យឲ្យបានម៉តចត់គ្រប់ជ្រុងជ្រោយពេលមានការចេញចូល​ក្នុង​អង្គភាព។ ជាពិសេសមិនត្រូវនិយាយពីគ្នាឬបែងចែកបក្សពួកបែងចែកក្រុមនោះទេ ត្រូវមានសាមគ្គីភាព ត្រូវចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនទៅតាមជំនាញនីមួយៗឲ្យបានត្រឹមត្រូវ​ និងមិនត្រូវផុសអ្វីផ្តេសផ្តាសក្នុងបណ្តាញសង្គមនោះឡើយ ទៅតាមអារម្មរណ៍ដែលនាំឲ្យប៉ះពាល់ដល់អង្គភាព ចំនុចនេះគឺហាមជាដាច់ខាត់។ 

ជាចុងក្រោយ​ លោកឧត្តមសេនីយ៍ត្រី ម៉េ​ង​​ ​ស្រ៊ុន ក៏បានបញ្ជាក់សារជាថ្មីដល់នាយទាហានទាំងអស់ សូមចាក់ឆ្ងាយពីគ្រឿងញៀន និង Online Scams ហើយសូមបន្តថែរក្សាសុខភាពដោយការហាត់ប្រាណនិងជូនពរដល់នាយទាហាន នាយទាហានរងទាំងអស់ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ឲ្យ ៕




























Previous Post Next Post