កំពង់ស្ពឺ៖ ដោយទទួលបានការអនុញ្ញាតនិងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្មាំ២០២៦ លោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង បានអញ្ជើញដឹកនាំកម្លាំងជំនាញប្រជុំបូកសរុបលទ្ធផលការងារក្នុងមន្ទីរជំនាញកសាងកម្លាំងនៃបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលបានអនុវត្តនិងសម្រេចបានកាលពីឆ្នាំ២០២៥កន្លងមក និងដាក់ទិសដៅបន្តការងារបន្តសម្រាប់ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធាន-អនុប្រធានមន្ទីរ/នាយ-នាយរងការិយាល័យ និងជំនួយការ ព្រមទាំងសមាជិកអាវុធហត្ថនៅក្នុងមន្ទីទាំងអស់ផងដែរ។
ក្នុងគោលបំណងនៃកិច្ចប្រជុំគឺដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារជំនាញតាមបណ្ដារការិយាល័យទាំងអស់ក្នុងមន្ទីរ។សម្រាប់លោកមេបញ្ជាការរង ទទួលជំនាញ បានលើកឡើងក្នុងអង្គប្រជុំថា ការរិយាល័យទាំងអស់នៅក្នុងមន្ទីរត្រូវគោរពវិន័យ និងម៉ោងការងារឲ្យបានល្អ ពង្រឹងសាមគ្គីផ្ទៃក្នុង ចេះជួយគ្នាទៅវិញទៅមកកុំឲ្យមានការរាំងស្ទះការងារ សូមឲ្យការិយាល័យនីមួយៗត្រូវគ្រប់គ្រង រក្សាទុកឯកសាររបស់ខ្លួនឲ្យបានល្អ និងត្រូវបន្តយកចិត្តទុកដាក់ លើការងារជំនាញរបស់ខ្លួន ចូលរួមអនុវត្តបទបញ្ជាតាមឋានានុក្រមចាត់តាំង ឲ្យមានប្រសិទ្ធភាព ដែលថ្នាក់លើដាក់ជូន។
ជាចុងក្រោយ លោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង ក៏បានកោតសរសើរនូវលទ្ធផលការងារដែលសម្រេចបានជោគជ័យកន្លងមក ជាពិសេសបានពាំនាំពាក្យផ្តាំផ្ញើរក្រើនរំលឹករបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ដល់នាយទាហាន នាយទាហានរង ទាំងអស់កុំប្រព្រឹត្តឫប្រើប្រាស់គ្រឿងញៀន និងក្រុម (Online Scams) ជាដាច់ខាតនិងត្រូវចេះស្រឡាញ់ ថែទាំសុខភាព ខិតខំប្រឹងប្រែងធ្វើការងារ ដោយមានទំនួលខុសត្រូវខ្ពស់ ព្រមទាំងបានជូនពរដល់នាយទាហានក្នុងមន្ទីរទាំងអស់ សូមឲ្យមានសុខភាពល្អបរិបូរណ៍ ជោគជ័យក្នុងកិច្ចការងារ ព្រមទាំងមានសុភមង្គលគ្រប់ក្រុមគ្រួសារថែមទៀតផង ៕








