អភិបាលខេត្តកំពង់ស្ពឺ ណែនាំឱ្យអាជ្ញាធរ ក្រុង ស្រុក រៀបចំទីតាំងអភិរក្សជីវៈចម្រុះ និងព្រមានចាត់វិធានការតឹងរឹងចំពោះអ្នកប្រើឧបករណ៍ល្មើសគ្រប់ប្រភេទ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកំពង់ស្ពឺ ណែនាំឱ្យអាជ្ញាធរ ក្រុង ស្រុក រៀបចំទីតាំងអភិរក្សជីវៈចម្រុះ និងព្រមានចាត់វិធានការតឹងរឹងចំពោះអ្នកប្រើឧបករណ៍ល្មើសគ្រប់ប្រភេទ


កំពង់ស្ពឺ៖
ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានធ្វើការណែនាំទៅដល់អាជ្ញាធរក្រុង ស្រុក ទាំង៩ ឱ្យរៀបចំទីតាំងអភិរក្សជីវៈចម្រុះឱ្យបានយ៉ាងតិចមួយកន្លែងដើម្បីបង្កើនធនធានជលផលសម្រាប់កូនចៅជំនាន់ក្រោយ តែត្រូវចាត់វិធានការឱ្យបានតឹងរឹងបំផុតចំពោះជនទាំងឡាយណាដែលប្រើប្រាស់ឧបករណ៍ល្មើសគ្រប់ប្រភេទ។ ការណែនាំនេះធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី០៤ របស់ក្រុមប្រឹក្សាខេត្ត ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ខេត្តកំពង់ស្ពឺ គឺជាខេត្តមួយដែលសំបូរទៅដោយអាងទឹកធំៗ ប៉ុន្តែមិនសំបូរនូវធនធានជលផលនោះទេ និយាយជារួមគឺជីវចំរុះ។ទាំងនេះគឺបណ្តាលមកពីការគ្រប់គ្រងរបស់មន្រីជំនាញ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានមានភាពធូររលុង មិនអើពើឬក៏ចាត់វិធានការក្តៅចំពោះជនល្មើសដែលតែងប្រើប្រាស់ឧបករណ៍ហាមឃាត់គ្រប់ប្រភេទពិសេសគឺឧបករណ៍ឆក់។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានបន្ដថា ដោយកត្តាអំណោយផលដែលខេត្តនេះសំបូរទៅដោយអាងស្តុកទឹកធំៗដែលអាចជាជម្រកនូវជីវចំរុះអាចរស់នៅបាន ដូច្នេះអាជ្ញាធរក្រុង ស្រុកទាំង៩ ត្រូវតែរៀបចំទីតាំងភូមិសាស្ត្រអាងណាមួយក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីព្រលែងពួជត្រីចំរុះចូលទៅក្នុងអាងនោះដើម្បីពង្រីកពួជធាឱ្យធនធានជលផលមានការកើនឡើងវិញ ជាងនេះគឺផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រព័ន្ធអេកូឡូស៊ីនិងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈការរកចំណូលពីការនេសាទតាមបែបប្រពៃណី និងទេសចរណ៍ធម្មជាតិ។

ជាមួយ និងការណែនាំនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានលើកឡើងបន្ថែមថា ដើម្បីការពារ អភិរក្សជីវៈចម្រុះជលផលក្រោយការរៀបចំនិងព្រលែងពួជត្រីចូលទៅក្នុងអាងរួចរាល់ អាជ្ញាធរត្រូវបង្កើតជាសហគមន៍និងកន្លែងអភិរក្សដោយសហការ ជាមួយកម្លាំងពាក់ព័ន្ធ ក្នុងការយាមល្បាត ហើយត្រូវដាក់វិធានការឱ្យបានតឹងរឹងបំផុតចំពោះអ្នកដែលប្រើប្រាស់ឧបករណ៍ឆក់នៅពេលដែលចាប់ខ្លួនបាន ធ្វើយ៉ាងនេះដើម្បីឱ្យជនល្មើសមានការរៀងចាលនិងរក្សាបាននូវនិរន្តរភាពធនធានជលផលសម្រាប់កូនចៅជំនាន់ក្រោយ ៕



















Previous Post Next Post