រដ្ឋមន្រ្តីសុខាភិបាល កោតសរសើរពីវីរៈភាព របស់មន្រ្តីសុខាភិបាលទាំងអស់ដែលបានរួបរួមគ្នាក្នុងទឹកចិត្តមុះមុត បន្តបម្រើសេវាជូនប្រជាជនទូទាំងប្រទេសជាពិសេសការបម្រើសេវាសុខាភិបាល នៅតាមបណ្តាខេត្តតាមបណ្តោយព្រំដែន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្តីសុខាភិបាល កោតសរសើរពីវីរៈភាព របស់មន្រ្តីសុខាភិបាលទាំងអស់ដែលបានរួបរួមគ្នាក្នុងទឹកចិត្តមុះមុត បន្តបម្រើសេវាជូនប្រជាជនទូទាំងប្រទេសជាពិសេសការបម្រើសេវាសុខាភិបាល នៅតាមបណ្តាខេត្តតាមបណ្តោយព្រំដែន


ភ្នំពេញ៖
នារសៀលថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ៣.០៨៦រូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរៀបរាប់ពីដំណើរចុះជួបសួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពសេវាសុខាភិបាល នៅក្រោយសង្គ្រាមក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ។ តាងនាមឱ្យស្ថាប័នសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ មានមោទនភាពចំពោះវីរៈភាព របស់បុគ្គលិកសុខាភិបាលទាំងអស់ ដែលនៅបន្តការងារបម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋ ២៤ម៉ោង នៅតាមទីសុវត្ថិភាពចាប់ពីថ្ងៃសង្គ្រាមចាប់ផ្តើម រហូតដល់ពេលនេះដោយមិនរាថយ។ ការប្រយុទ្ធបានស្ងប់ស្ងាត់បន្តិច តែស្ថានភាពគំរាមកំហែងពីអ្នកឈ្លានពាននៅតែមានជារៀងរាល់ថ្ងៃ នៅចំពោះមុខស្ថានភាពបែបនេះ បុគ្គលិកសុខាភិបាល នៅតែក្លាហានបន្តការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយស្នាមញញឹម។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញឱ្យបុគ្គលិកសុខាភិបាលទាំងអស់ បន្តការងារវីរៈភាពនេះកាន់តែជាគំរូ និងយូរអង្វែង។

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទស្តីពីបែបបទនៃការដឹកនាំមានប្រសិទិ្ធភាព ដែលកើតចេញពីការងារជាក់ស្តែង ដោយមានមូលហេតុជាច្រើន ធ្វើឱ្យការដឹកនាំដែលកើតចេញពីបទពិសោធន៍ជាក់ស្តែងមានប្រសិទ្ធិភាព រួមមាន៖ 

១-ការដឹកនាំពិតប្រាកដត្រូវធ្វើនៅលើបរិបទជាក់ស្តែងដែលមានកត្តាប្រឈមផ្សេងៗ ដែលយើងត្រូវការយកចិត្តទុកដាក់ដោះស្រាយឱ្យមានភាពប្រទាក់ក្រឡាគ្នា។

២-ធាតុផ្សំដែលធ្វើឱ្យការដឹកនាំមានប្រសិទ្ធិភាព មិនមែននៅខាងក្រៅខ្លួនបុគ្គលទេ តែជាការតាំងចិត្ត និងប្រវត្តិនៃការងាររបស់បុគ្គលនោះ។

៣-មេរៀនដែលមានតម្លៃ ជាមេរៀនដែលកើតចេញពីបទពិសោធន៍ការងារដែលបុគ្គលផ្ទាល់បានជួបប្រទះ ឬពីបុគ្គលផ្សេងដែលបានចែករំលែក និង ជាពិសេសជាមេរៀនដែលកើតចេញពីការបរាជ័យកន្លងមក។

៤-គុណភាពរបស់អ្នកដឹកនាំ មិនមែនកើតមានពេលដែលទទួលបានលិខិតចាត់តាំងប្រគល់តួនាទីទេ តែគុណភាពដឹកនាំ កើតឡើងដោយសារបុគ្គលអាចប្រើប្រាស់បទពិសោធន៍ដែលខ្លួនមាន និងអាចទាញយកបទពិសោធន៍ថ្មីៗ ពីការងារបន្ថែមទៀត ព្រមទាំងអាចពង្រើកបទពិសោធន៍ ជាមួយក្រុមការងារតាមរយៈការចែករំលែក និងបង្ហាត់បង្ហាញជាប្រចាំ។

ជាកិច្ចបន្ត ក្រុមការងារមន្ទីរពេទ្យបង្អែកគីរីវង់នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ បានធ្វើបទបង្ហាញពីការប្រើប្រាស់ PDIA សម្រាប់ពង្រឹងគុណភាពនៃការថែទាំក្រោយសម្រាល ៕











Previous Post Next Post