ឧត្តមសេនីយ៍ត្រី សៀ ទីន បានចាត់ឱ្យក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខសមាជិកអាវុធហត្ថ សម្រាកព្យាបាលជំងឺនៅគេហដ្ឋាន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ត្រី សៀ ទីន បានចាត់ឱ្យក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខសមាជិកអាវុធហត្ថ សម្រាកព្យាបាលជំងឺនៅគេហដ្ឋាន


សៀមរាប៖
នាថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ២០២៦ ​លោកវរសេនីយ៍ត្រី ហង្ស វិចិត្រ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង​ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក ​កង ឡូ ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២៦ បច្ចុប្បន្នកំពុងសំរាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិត្រាច ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។

ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ ក៏បាននាំយកនូវថវិកាចំនួន ៨៥០,០០០រៀល (ប្រាំបីរយហាសិបពាន់រៀល) ក្នុងការសួរសុខទុក្ខផងដែរ ៕





Previous Post Next Post