ឯកឧត្ដម ឈួរ សុបញ្ញា ជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត ណូដា ម៉ាសាតុ ជនជាតិជប៉ុន ដែលជាបុគ្គលមានគុណូបការៈសំខាន់ចំពោះការអភិរក្ស និងអភិវឌ្ឍពុទ្ធសាសនា នៅកម្ពុជា ក្នុងកាលកន្លងមក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្ដម ឈួរ សុបញ្ញា ជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត ណូដា ម៉ាសាតុ ជនជាតិជប៉ុន ដែលជាបុគ្គលមានគុណូបការៈសំខាន់ចំពោះការអភិរក្ស និងអភិវឌ្ឍពុទ្ធសាសនា នៅកម្ពុជា ក្នុងកាលកន្លងមក


ជប៉ុន៖
នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្ដម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត ណូដា ម៉ាសាតុ ជនជាតិជប៉ុន ដែលជាបុគ្គលមានគុណូបការៈសំខាន់ចំពោះការអភិរក្ស និងអភិវឌ្ឍពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ក្នុងកាលកន្លងមក។

លោកបណ្ឌិត ណូដា ម៉ាសាតុ បានចូលរួមជ្រោមជ្រែងយ៉ាងសកម្មក្នុងការបោះពុម្ពព្រះត្រៃបិដកខ្មែរឡើងវិញ ព្រមទាំងការគាំទ្រការកសាង និងអភិវឌ្ឍពុទ្ធសាសនបណ្ឌិត្យ ដែលជាគ្រឹះស្ថាប័នសំខាន់សម្រាប់ការសិក្សាព្រះធម៌ និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកពុទ្ធសាសនាខ្មែរ។

លោកបណ្ឌិត ណូដា ម៉ាសាតុ ជាសិស្សមួយរូបផងដែររបស់ សម្តេចព្រះមហាឃោសនន្ទដា ដោយលោកបានបកប្រែជាភាសាជប៉ុននូវសៀវភៅ «មួយជំហានម្តងៗ» (Step by Step) និពន្ធឡើងក្នុងឆ្នាំ១៩៩៩ បកប្រែនិងរៀបចំបោះពុម្ពដោយ ភិក្ខុវជិរប្បញ្ញោ ញែម គឹមតេង គាំទ្រដោយអង្គការ រិស្សូ គូសឺ-កៃ (JSRC ) ដែលសៀវភៅនេះគឺជាទស្សនវិជ្ជាសន្តិភាព និងសកម្មភាពដង្ហែក្បួនអហិង្សាដ៏ល្បីល្បាញរបស់ សម្តេចព្រះមហាឃោសានន្ទ ដើម្បីផ្សះផ្សាជាតិ និងស្តារព្រះពុទ្ធសាសនានៅកម្ពុជាក្រោយសម័យសង្គ្រាម។ ព្រះអង្គបានដឹកនាំប្រជាជនដើរដោយស្មារតីសន្តិភាព មិនប្រកាន់សាសនា ឬនិន្នាការនយោបាយ ដើម្បីកសាងជំនឿចិត្ត និងក្តីសង្ឃឹមឡើងវិញ។ បច្ចុប្បន្នកំពុងរស់នៅក្នុងខេត្ត ស៊ូគូបា នៃព្រះរាជាណាចក្រជប៉ុន និងជាសាស្រ្តាចារ្យមួយរូប។ 

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្ដម ឈួរ សុបញ្ញា និងលោកបណ្ឌិត ណូដា ម៉ាសាតុ បានផ្លាស់ប្តូរពិភាក្សាលើបទពិសោធន៍ និងទស្សនៈជាក់ស្តែងអំពី តួនាទីពុទ្ធសាសនាក្នុងការលើកកម្ពស់កិច្ចគាំពារសង្គម ដែលជាវិស័យដែលលោកមានជំនាញ និងបទពិសោធន៍ ជាពិសេស លោកធ្លាប់បានអនុវត្តការសិក្សាស្រាវជ្រាវលើប្រធានបទនេះនៅព្រះរាជាណាចក្រកម្ពុជា កាលពីជាងដប់ឆ្នាំមុន ដែលបានផ្តល់ជាមូលដ្ឋានចំណេះដឹងសំខាន់សម្រាប់ការពិចារណាក្នុងការអភិវឌ្ឍការងារសង្គមតាមបែបពុទ្ធសាសនា។តាមទស្សនៈពុទ្ធសាសនា កិច្ចគាំពារសង្គមមិនមែនជាការផ្តល់ជំនួយផ្លូវសម្ភារៈតែប៉ុណ្ណោះទេ ប៉ុន្តែជាការអនុវត្តធម៌ក្នុងជីវិតប្រចាំថ្ងៃ ដោយផ្អែកលើមេត្តា ករុណា និងការទទួលខុសត្រូវចំពោះមនុស្សគ្រប់គ្នាក្នុងសង្គម ដោយការផ្តល់ “ធម្មទានអប់រំ” គឺជាមូលដ្ឋានសំខាន់ក្នុងការកសាងចិត្តមនុស្ស និងសង្គមឱ្យមានសាមគ្គីភាព សុចរិតភាព និងសុខុមាលភាពសង្គម។

តាមរយៈបទពិសោធន៍ និងការស្រាវជ្រាវរបស់លោកបណ្ឌិត ណូដា ម៉ាសាតុ បានបញ្ជាក់ថា វត្តអារាម និងស្ថាប័នពុទ្ធសាសនា អាចដើរតួនាទីជាដៃគូយុទ្ធសាស្ត្ររបស់រដ្ឋ និងសហគមន៍ ក្នុងការលើកកម្ពស់សីលធម៌សង្គម ការអប់រំចិត្ត និងការជួយគ្នាទៅវិញទៅមក។ ការអភិវឌ្ឍសង្គមប្រកបដោយចីរភាព ត្រូវចាប់ផ្តើមពីការបង្កើតមនុស្សល្អ មានវិន័យ មានចិត្តសប្បុរស និងមានការទទួលខុសត្រូវជាសាធារណៈ។សាសនាគឺជាគ្រឹះសីលធម៌ដ៏រឹងមាំសម្រាប់ការលើកកម្ពស់កិច្ចគាំពារសង្គម។ ការរួមបញ្ចូលព្រះធម៌ចូលក្នុងគោលនយោបាយ និងការអនុវត្តសង្គម គឺជាមាគ៌ាដែលអាចនាំឱ្យសង្គមកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍមានតុល្យភាពរវាងវឌ្ឍនភាពសម្ភារៈ និងគុណតម្លៃសីលធម៌ ដើម្បីសុខុមាលភាពរួម និងចីរភាពជាតិ។

ក្នុងឱកាសនោះ ឯកឧត្ដម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក៏បានចូលរួមដោយផ្ទាល់តាមបណ្តាវិហារសក្ការៈមួយចំនួននៅក្នុងខេត្តស៊ូគូបា ប្រទេសជប៉ុន ផងដែរ ៕





Previous Post Next Post