អភិបាលខេត្តកំពង់ស្ពឺ ព្រមានចាត់វិធានការចំពោះអាជ្ញាធរស្រុកក្រុង អធិការ ឬមេប៉ុស្តិ៍ណាដែលឃុបឃិតបង្កើតឱ្យមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams online) នៅក្នុងមូលដ្ឋានខ្លួន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកំពង់ស្ពឺ ព្រមានចាត់វិធានការចំពោះអាជ្ញាធរស្រុកក្រុង អធិការ ឬមេប៉ុស្តិ៍ណាដែលឃុបឃិតបង្កើតឱ្យមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams online) នៅក្នុងមូលដ្ឋានខ្លួន


កំពង់ស្ពឺ៖
ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការព្រមានចាត់វិធានការទៅលើអធិការ ឬមេប៉ុស្តិ៍ណាដែលបានឃុបឃិតបង្កើតឱ្យមានស្គែមអនឡាញ (Scams online) នៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង ហើយក្នុងនោះក៏មិនលើកលែងដែរចំពោះអភិបាលក្រុងស្រុកដែលខ្វះការត្រួតពិនិត្យនិងមិនរាយការណ៍ពីទីតាំងស្គែមអនឡាញនេះ។ ការព្រមានដូច្នេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យនិងជម្រុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។

ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បាននិងកំពុងបង្កការ​គំរាមកំហែង និងអសន្តិសុខក្នុងពិភពលោកនិងតំបន់។ ហើយក្រុមឧក្រិដ្ឋជនបរទេសក៏បានជ្រៀតចូលមកប្រទេសកម្ពុជាដើម្បីធ្វើសកម្មភាព​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំដល់អភិបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្ត ត្រូវម្ចាស់ការទទួលខុសត្រូវក្នុង​ការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ គ្រប់ក្រសួង ស្ថាប័ន គណៈកម្មាធិការសន្តិសុខសម្ហសមុទ្រ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត អង្គភាព និងសមត្ថកិច្ចដែលពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះ ឱ្យបានម៉ឺងម៉ាត់បំផុតនិងមានប្រសិទ្ធភាពខ្ពស់។

ជុំវិញការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានបញ្ជាក់ដោយម៉ឺងម៉ាត់ថា អាជ្ញាធរអធិការក្រុង ស្រុក មេប៉ុស្តិ៍ត្រូវតែបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការបង្ក្រាបទប់ស្កាត់ការឆបោកនេះឱ្យមានប្រសិទ្ធិភាពនិងតម្លាភាព ប៉ុន្តែមិនលែងឱ្យទេ ប្រសិនរកឃើញថាបានឃុបឃិតនិងសម្រួលឱ្យមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams online) នៅក្នុងមូលដ្ឋានរបស់ខ្លួន ៕




















Previous Post Next Post