លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារជំនាញមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីឲ្យ កាន់តែ មានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ក្នុងការបង្ការ បង្ក្រាប ទប់ស្កាត់ និងបទល្មើសនានា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារជំនាញមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីឲ្យ កាន់តែ មានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ក្នុងការបង្ការ បង្ក្រាប ទប់ស្កាត់ និងបទល្មើសនានា


កំពង់ស្ពឺ៖
នាថ្ងៃទី២២ ខែមករា ឆ្មាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារជំនាញមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើស និងមន្ទីរ ពត៌មានស្រាវជ្រាវ សន្តិសុខ មន្ទីរ ទំនាក់ទំនងកិច្ចការសាធារណ: ដើម្បីឲ្យ កាន់តែ មានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ក្នុងការបង្ការ បង្ក្រាប ទប់ស្កាត់ និងបទល្មើសនានា។ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីសំណាក់ លោកប្រធាន-អនុប្រធានមន្ទីរ,លោកនាយ-នាយរងការិយាល័យ ជំនួយការ និងសមាជិកទាំងអស់នៅមន្ទីរ។

ថ្លែងនាពេលនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានកែតម្រូវនូវចំនុចខ្វះខាតមួយចំនួន ជាពិសេសក៏បានលើកសរសើរនូវ លទ្ធផលការងារដែលបានអនុវត្តកន្លងមកនេះ ទោះជាមានចំនុចខ្វះខាតខ្លះក៏ពិតមែន តែកម្លាំងជំនាញកងរាជអាវុធហត្ថនៅតែបន្តខិតខំប្រឹងប្រែងអាចធ្វើបានក្នុងការបំពេញតួនាទីភារកិច្ច ជូនប្រជាពលរដ្ឋ និងបានរំលឹកដល់កម្លាំងទាំងអស់ចុះបំពេញការងារត្រូវប្រុងប្រយត្ន័ ផងដែរ ។ 

ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានលើកឡើងពាក់ព័ន្ធនិង ការបង្ការ បង្ក្រាប ទប់ស្កាត់រាល់បទល្មើសនិងឧបទេវហេតុផ្សេងៗសូមឲ្យប្រធានមន្ទីរត្រូវពិនិត្យជាប្រចាំ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់លើការងារនេះ និងត្រូវបំពាក់នូវសម្ភារៈបច្ចេកទេសការពារខ្លួនពេលចុះបំពេញការងារ ដើម្បីឲ្យការងារកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត បើទោះបីជាមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស មានការរវល់ខ្លាំងយ៉ាងណាក៏ដោយ ត្រូវតែបន្តទៅមុខទៀតដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ៕












Previous Post Next Post