ឯកឧត្តមបណ្ឌិត កៅ ថាច ផ្ញើសារលិខិតគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនវយវឌ្ឍនាការ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត កៅ ថាច ផ្ញើសារលិខិតគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនវយវឌ្ឍនាការ


ភ្នំពេញ៖
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកកម្ម (ARDB) សូមផ្ញើសារលិខិតគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងឱកាសចម្រើនវយវឌ្ឍនាការ។

សារលិខិតគោរពជូនពររបស់ឯកឧត្តមបណ្ឌិត កៅ ថាច មានខ្លឹមសារដូចតទៅ៖ «លោកជំទាវបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លា នៃឱកាសចម្រើនវយវឌ្ឍនាការរបស់ លោកជំទាវបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ តាងនាមថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ខ្ញុំបាទ និងភរិយា សូមអនុញ្ញាតគោរពជូននូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូន លោកជំទាវបណ្ឌិត ដែលជាស្ត្រីទី១របស់កម្ពុជា ជាឧត្តមភរិយាដ៏ប្រពៃ ជាមាតាដ៏ល្អថ្លៃថ្លា និងជាកុលធីតាខ្មែរដ៏ ឆ្នើមប្រកបដោយសីលធម៌ គុណធម៌ ចរិយាធម៌ មានឆន្ទៈមោះមុត និងគំនិតប្រាជ្ញាឈ្លាសវៃ បានខិតខំលើកកម្ពស់ ការយល់ដឹងឱ្យមានការទទួលស្គាល់អំពីតម្លៃ និងតួនាទីស្ត្រីពីគ្រប់មជ្ឈដ្ឋាន និងសកម្មភាពមនុស្សធម៌យ៉ាងសកម្ម ដែលបម្រើដល់ផលប្រយោជន៍ប្រទេសជាតិ ជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ និងតម្លៃគ្រួសារខ្មែរឱ្យបាន ខ្ពង់ខ្ពស់រុងរឿង។

ឆ្លៀតក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ និងទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមប្រទានពរជ័យ សិរីសួស្តី គ្រប់ប្រការ ជូនលោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី ព្រមទាំងក្រុមគ្រួសារ ទទួលបានសុខភាពល្អ បរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងប្រកបដោយពុទ្ធពរ និងពរដ៍ថ្លៃថ្លាទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកជំទាវបណ្ឌិត ទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា» ៕


Previous Post Next Post