កំពង់ស្ពឺ៖ ក្រោមស្មារតីមនុស្សធម៌ និងយកគំរូដឹកនាំប្រកបដោយគុណធម៌របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈ អភិបាល ខេត្តកំពង់ស្ពឺ
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ កន្លងមកនេះ បានអញ្ជើញទទួលជួបសំណេះសំណាល និងប្រគល់នូវសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនតាមរយៈ លោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធ ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវនិងសន្តិសុខ នៃបញ្ជាការដ្ឋានអង្គរក្ស ដើម្បីយកទៅចែកជូនបន្តដល់កងកម្លាំងជួរមុខតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ។រួមមាន៖ មីជាតិ ១០កេស, ទឹកសុទ្ធចំនួន ៤០កេស, ទឹកក្រូច ទឹកផ្លែឈើចំនួន ១០កេស, ទឹកសុទ្ធ ៤៧យួរ, ទឹកត្រីចំនួន ៥យួរ និងទឹកស៊ីអ៊ីវចំនួន ៥យួរបន្ថែមទៀត។
ឆ្លៀតនាពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជូនចំពោះ វីរៈកងទ័ពជួរមុខទាំងអស់ដែលផងដែរ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ រួមទាំងនាយទាហាន ទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ក៏បានជូនពរឲ្យវីរៈកងទ័ពនៅសមរភូមិមុខទាំងអស់ សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ ឈ្នះអស់មារសត្រូវ ព្រមទាំងបានសម្តែងនូវការគោរពដឹងគុណចំពោះវីរៈកងទ័ពនៅសមរភូមិមុខទាំងអស់ ក្នុងការបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ ដើម្បីការពារជាតិមាតុភូមិ និងដើម្បីបុព្វហេតុថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ៕













