ព្រះតេជគុណ នូ ជិន ចៅអធិការវត្តត្រែងត្រយឹងនិងជាអនុគុណស្រុកភ្នំស្រួច ត្រូវបានគណ:កម្មការអាចារ្យវត្តនិងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តរួមគ្នាចំនួន៤១០គ្រួសារ​ផ្តិតមេដៃសុំកិច្ចអន្តរាគមន៏ពីសំណាក់​ឯកឧត្តមអភិបាលខេត្ត​កំពង់ស្ពឺ​​​​​​ ដើម្បីផ្លាស់ប្តូរស្នើរសុំឲ្យព្រះតេជគុណ នូ ជិន​ និមន្តចេញពីវត្តត្រែងត្រយឹង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ព្រះតេជគុណ នូ ជិន ចៅអធិការវត្តត្រែងត្រយឹងនិងជាអនុគុណស្រុកភ្នំស្រួច ត្រូវបានគណ:កម្មការអាចារ្យវត្តនិងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តរួមគ្នាចំនួន៤១០គ្រួសារ​ផ្តិតមេដៃសុំកិច្ចអន្តរាគមន៏ពីសំណាក់​ឯកឧត្តមអភិបាលខេត្ត​កំពង់ស្ពឺ​​​​​​ ដើម្បីផ្លាស់ប្តូរស្នើរសុំឲ្យព្រះតេជគុណ នូ ជិន​ និមន្តចេញពីវត្តត្រែងត្រយឹង


កំពង់ស្ពឺ៖
ព្រះតេជគុណ នូ ជិន ចៅអធិការវត្តត្រែងត្រយឹង​​ និងជាអនុគុណស្រុកភ្នំស្រួច ត្រូវបានគណ:កម្មការអាចារ្យវត្តនិងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តរួមគ្នាចំនួន៤១០គ្រួសារ​ ផ្តិតមេដៃសុំកិច្ចអន្តរាគមន៏ពីសំណាក់​​​ ឯកឧត្តម​​បណ្ឌិត​ ជាម​ ច័ន្ទសោភ័ណ អភិបាល​ នៃ​អភិបាលខេត្ត​កំពង់ស្ពឺ​​​​​​ ដើម្បីផ្លាស់ប្តូរស្នើរសុំឲ្យព្រះតេជគុណ នូ ជិន​ និមន្តចេញពីវត្តត្រែងត្រយឹង​។ 

ដោយយោងលើលិខិតសុំអន្តរាគមន៍​​ ដែលក្រុមការងារអង្គភាព (MPD​​​ NEWS) យើងខ្ញុំទទួលបាន​​ នាថ្ងៃទី២៦ ខែមករា​ ឆ្នាំ២០២៦​នេះ​ ដែលមានឈ្មោះ ណែម នឿន, មាច រឿន, ម៉ី រុន, គឹម រាស៊ី, ផែន គឹមដូរ៉ា, គឹម គង់ តំណាងអោយ ប្រជាពុទ្ធបរិស័ទទាំង៤១០នាក់ រស់នៅចំណុះជើងវត្តត្រែងត្រយឹងមកពីភូមិទី១ ភូមិទី២ ភូមិទី៤ ភូមិទី៥ ភូមិផ្សារត្រែងត្រយឹង ក្នុងឃុំត្រែងត្រយឹង និងភូមិទី៣ ភូមិចំការចេក ក្នុងឃុំយាយម៉ៅពេជ្រនិល។បានគោរពស្នើរសុំ ឯកឧត្តមបណ្ឌិត ជួយអន្តរាគមន៍ផ្លាស់ប្តូរព្រះតេជគុណព្រះនាម នូ ជិន ជាចៅអធិការវត្តត្រែងត្រយឹង និងជាអនុគុណស្រុកភ្នំស្រួច និមន្តចេញពីវត្តត្រែងត្រយឹង​។ចំណាចុះថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់ប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម បញ្ជូនមកលោកអភិបាលស្រុកភ្នំស្រួច​ និងចំណាលេខ ៧៧០/២៥ភស្រ ចុះថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់លោកអភិបាលស្រុកភ្នំស្រួច។

ព្រោះចាប់តាំងពីព្រះតេជគុណ នូ ជិន កាន់តំណែងជាចៅអធិការវត្តត្រែងត្រយឹងមក ព្រះតេជគុណមិនដែលគិតពីតម្លៃនៃ ពុទ្ធសាសនាឡើយ នៅក្នុងទីវត្តអារាមមានភាពរីកចម្រើនបានតិចតួច បង្ករការទំនាស់ជាមួយលោកអាចារ្យ គណកម្មការវត្ត និងពុទ្ធបរិស័ទជាច្រើនលើកច្រើនសាររាប់មិនអស់ រហូតដល់សព្វថ្ងៃនេះព្រះតេជគុណអង្គនេះ នៅតែចចេសរឹងរូស ការសម្រេចឯកច្ឆ័នតែអង្គឯង ដោយមិនស្តាប់តាមយោបល់ និងសំណូមពរពីសំណាក់លោកអាចារ្យ គណកម្មការវត្ត និងពុទ្ធបរិស័ទដែលជាព្រឹទ្ធាចារ្យឡើយ។

ដោយមើលឃើញពីទង្វើរបស់ព្រះតេជគុណ មានភាពមិនប្រក្រតីជាច្រើននៅក្នុងវត្ត ក្នុងនាមខ្ញុំបាទ-នាងខ្ញុំ ជាគណកម្ម ការអាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្ត ចំនួន ៤១០គ្រួសារ អស់ជំនឿទុកចិត្ត បានឯកភាពគ្នាផ្តិតមេដៃស្តាំឈប់គាំទ្រ ព្រះតេជគុណ នូ ជិន ជាចៅអធិការវត្ត និងស្នើសុំនិមន្តចេញពីវត្តត្រែងត្រយឹងចាប់ពីពេលនេះតទៅ។

ចំណុចដែលឈានទៅដល់ការផ្តិតមេដៃស្តាំគោរពស្នើសុំ ឯកឧត្តមបណ្ឌិត ជួយអន្តរាគមន៍ចំពោះព្រះចៅអធិការ វត្តត្រែងត្រយឹងនេះ គឺមានកំហុសជាច្រើនរួមមាន៖១.សំណង់ដែលសាងសង់ហើយ សំណង់ខ្លះត្រូវបានឈូសឆាយកំទេចចោល ដោយពុំបានពីភាក្សាជាមួយអាចារ្យ គណកម្មការ ពិសេសពុទ្ធបរិស័ទជាម្ចាស់ទាន។២.ទិញឈើដឹកចូល ដឹកចេញ អាចជាជំនួញក្នុងវត្ត។៣.សំណងព្រះវិហារដែលជាអំណោយរបស់លោកជំទាវ សៀង ចាន់ហេង ត្រូវទុកចោល ប្រហែលម្ចាស់ទានបាត់បង់ ទំនុកចិត្ត។៤.ពេលមានពិធីបុណ្យទាន តូច ធំ ក្នុងវត្ត តែងតែបង្កើនការការិយាល័យ រៃបច្ច័យច្រើនកន្លែង ។ ហើយបច្ច័យទាំងនោះ ទោះបានប្រកាសក្តី មិនបានប្រកាសក្តី ព្រះអង្គតែងតែគ្រប់គ្រងផ្ទាល់ ឯការចំណាយអ្វីៗមិនបានដឹង និងមិនមាន តម្លាភាពទាល់តែសោះ។៥.មិនគិតគូរសាងសង់កុដ្ឋិ ប្រគេនព្រះសង្ឃដែលគង់ចាំក្នុងវត្តអោយបានសមរម្យឡើយ។៦.មានទំនាក់ទំនងស៊ីជម្រៅជាមួយស្ត្រីម្នាក់ ឈ្មោះ ផន សុខន មេម៉ាយឆ្នាំ២០១៤ សព្វថ្ងៃរស់នៅភូមិសំបូរ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ចាប់តាំងពីមានការទំនាក់ទំនងគ្នានោះមក ស្ត្រីនេះតែងតែចេញចូលក្នុងវត្ត ក្នុងកុដិរៀងរាល់សប្តាហ៍ពិសេស ពេលបុណ្យទៀនម្តងៗយ៉ាងស្និតស្នាល។ការកត់សម្គាល់ : បច្ចុប្បន្នស្រ្តីម៉េម៉ាយ (គ្មានប្តី) នោះមានកូន០២នាក់បន្ថែមទៀត ស្រី ០១នាក់ ប្រុស ០១នាក់ និងមានលុយសាងសង់ផ្ទះប្រភេទវីឡាធំទៀតផង ។ (ដែលមហាជនដាក់ការសង្ស័យ)៧.ទិញដីដាក់កម្មសិទ្ធិផ្ទាល់ខ្លួន (នូ ជិន) នៅឃុំចំបក់ ចំនួន ០៧ក្បាលដី (អាចនិងទិញក្នុងចន្លោះឆ្នាំ២០១៤ ទៅ ២០១៥) លុះដល់ឆ្នាំ២០២៤ ធ្វើឯកសារជាអំណោយរបស់ម្តាយទៅវិញ ។ (តាមការបញ្ជាក់របស់លោកមេភូមិ ចំបក់ដង្គំ) និងអាចមានកន្លែងដទៃដែលយើងខ្ញុំមិនបានដឹង។៨.មានចំណុចខ្វះខាតជាច្រើនទៀត រាប់មិនអស់។

ដោយគោលបំណង​ គណ:កម្មការអាចារ្យវត្តនិងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តគឺចង់បានវត្តអារាម មានសំណង់រឹងយូរអង្វែងតាមបែបព្រះពុទ្ធសាសនា ដូចវត្តគេដទៃទៀត​ និងចង់បានចៅអធិការវត្តដែលចេះគ្រប់គ្រង មានព្រហ្មវិហារធម៌ មានការទំនាក់ទំនងល្អ សាមគ្គីភាពតម្លាភាព ជាមួយ ព្រះសង្ឃក្រោមឱវាទ និងជាមួយអាចារ្យគណកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត។ដោយសំណូមពរ​ ដល់ព្រះតេជគុណ នូ ជិន មេត្តាលាចាកសិក្ខាបទ ឬ និមន្តចេញពីវត្តត្រែងត្រយឹង ទុកឱកាសអោយ ចៅអធិការថ្មី ក៏ដូចជាពួកយើងខ្ញុំទាំងអស់គ្នា បានកសាងសម្មិទ្ធផលបន្តទៀត ៕
























































Previous Post Next Post