ភ្នំពេញ៖ ក្រុមហ៊ុនបុរីឡេង ណាវ៉ាត្រា បានបង្ហាញលទ្ធផលការងាររបស់ខ្លួនបន្ទាប់ពីកិច្ចប្រជុំ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងរៀបចំដែនដី នគររូបបនីយកម្ម និងសំណង់។
-យោងលើកំណត់ហេតុប្រជុំ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលអង្គភាពព័ត៌មានទទួលបាន
-យោងតាមការបង្ហាញលទ្ធផលការងាររបស់ក្រុមហ៊ុនឡេង ណាវ៉ាត្រា ដែលអង្គភាពព័ត៌មានទទួលបានដូចខាងក្រោម៖
-ចំណុចទី១. ទីតាំងដីឡូតិ៍ 87 ក្រុមហ៊ុនបានរៀបចំប្រព័ន្ធទឹក-ភ្លើងបន្ថែមរួចរាល់ ដូចនេះអតិថិជនអាចប្រើប្រាស់បានទាំងស្នាក់នៅ និងការសាងសង់ផ្សេងៗ ។
-ចំណុចទី២. គម្រោងដីឡូតិ៍ជ្រែ១០០ បច្ចុប្បន្នមិនទាន់បានចាក់ដីបន្ថែមទេ ដោយក្រុមហ៊ុនកំពុងចាក់នៅប្លុក C បំពេញបន្តិចសិន។ ដោយឡែកអតិថិជនទិញផ្ទះ ក្រុមហ៊ុនកំពុងដោះស្រាយ ពួកគាត់ភាគច្រើនសុំប្ដូរទីតាំង គម្រោងបុរី៦អា បច្ចុប្បន្នផ្ទះនៅសល់ចំនួនតែ៤៦ ប៉ុណ្ណោះ ។
-ចំណុចទី៣. ការចាក់ដីនៅប្លុក C គឺកំពុងចាក់រាល់ថ្ងៃ បច្ចុប្បន្នកើនបាន ៨៥% និងនៅលស់តែ ១៥% ប៉ុណ្ណោះ ចំពោះទីតាំងដែលត្រូវចាក់ ហើយបន្ទាប់ពីពេញកូដរួចក្រុមការងារ និងគូសឡូតិ៍ដែលសល់នៅប្លុក E1 ដើម្បីលើកអតិថិជនប្លុក RA មកទីតាំងនេះដែរ។
-ចំណុចទី៤. ប្លុកវីឡាថៃ ៨៧ គឺបានរួចរាល់ការងារឆ្អឹងទាំងស្រុង ៩០% ហើយប្លុកនេះ គឺបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ-ប្រព័ន្ធលូ។ ការដំណើរការសាងសង់បន្ត គឺត្រៀមនឹងចូលឆាប់ៗនេះ។
-ចំណុចទី៥. អតិថិជនបង់រំលោះ ស្នើសុំផ្អាកការបង់ប្រាក់ ក្រុមហ៊ុនបានយល់ពីការលំបាករបស់អតិថិជន ដូច្នេះក្រុមហ៊ុននឹងពិនិត្យលើភាពជាក់ស្ដែងជូន។ ហើយក្រុមហ៊ុនបច្ចុប្បន្នក៏មានការលំបាកដូចគ្នា ដូចនេះស្នើសូមអោយអតិថិជនដែលមានលិទ្ធភាពមេត្តាបង់ប្រាក់បន្តចំពោះទីតាំងដែលបានសាងសង់។
-ចំណុចទី៦. អតិថិជននៅប្លុកវីឡា ៥៣៣ ក្រុមហ៊ុនកំពុងខិតខំប្រឹងប្រែងស្វះស្វែងរកកញ្ចប់ហិរញ្ញវត្ថុ ដើម្បីត្រៀមក្នុងដំណើរការសាងសង់ឆាប់ៗនេះ។
សម្រាប់ជំហររបស់បុរី គឺឈរលើគោលការណ៍សង់បញ្ចប់ជូនពុកម៉ែបងប្អូន ១០០%។ បុរីឡេងណាវ៉ាត្រាមានផ្ទះសង់ហើយខ្លះសម្រាប់ជជែកដោះស្រាយដោះដូរយើងគណនាថែមថយតាមតម្លៃជាក់ស្ដែង បុរីឡេងណាវ៉ាត្រា ក៏មានជាជម្រើសជជែកជូនពុកម៉ែដោយឈរលើគោលការណ៍មិនឲ្យខាតបង់នៅអត្ថប្រយោជន៍ពុកម៉ែបងប្អូនឡើយ។
១-សម្រាប់អតិថិជន ប្លុក វីឡា B 533
=> អតិថិជន បញ្ចប់ការសាងសង់ដោយខ្លួន គឺសម្របសម្រួលបានដី ២ឡូតិ៍ ទំហំ ១០ x ១៧ម ក្នុង1ឡូតិ៍ (គឺ ៦អា ១ឡូតិ៍ និងព្រះប្រសប់ ១ឡូតិ៍)។
=> អតិថិជនដោះស្រាយបញ្ចប់ដោះដូរ គឺសម្របសម្រួលបានដី ៤ឡូតិ៍ ទំហំ ១០ x ១៧ម ក្នុង1ឡូតិ៍ (គឺ ៦អា ២ឡូតិ៍ និងព្រះប្រសប់ ២ឡូតិ៍)។
២-សម្រាប់អតិថិជនប្លុក B ប្រភេទផ្ទះ E0-E1
=> អតិថិជនសាងសង់បញ្ចប់ខ្លួនឯង គឺសម្របសម្រួលទទួលបានដី ២ឡូតិ៍ ទំហំ ៤.១ x ១៨ម ដីនៅ ៦អា ៕




