ភ្នំពេញ៖ សមាគមសារព័ត៌មានសុក្រឹត (N.P.A) សូមជម្រាបជូនដំណឹងដល់សាធារណៈជន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា៖ សមាគមសារព័ត៌មានសុក្រឹត នឹងបើកវគ្គបណ្តុះបណ្តាលស្តីពីជំនាញយកព័ត៌មាន និងសរសេរព័ត៌មាន ស្ថិតនៅចំណុចបុរីជីបម៉ុង សង្កាត់ច្រាំងចំរិះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមការបង្ហាត់បង្រៀនដោយ ឯកឧត្តមសាស្រ្តាចារ្យ មឿន ឈានណារិទ្ធ ដែលជានាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន ដែលមានបទពិសោធន៍ និងការបង្រៀន ក្នុងវិស័យព័ត៌មានជាយូរឆ្នាំមកហើយ។
សម្រាប់ព័ត៌មានលម្អិត និងការចុះឈ្មោះចូលរៀន សូមទំនាក់ទំនងមកកាន់លេខ 070748628 (Telegram) សូមអរគុណ!


