កំពង់ស្ពឺ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ
កាលពីវេលាម៉ោង១៥:០០នាទីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងកងរាជអាវុធហត្ថស្រុកសាមគ្គីមុន្នីជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ជាង រចនា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុន្នីជ័យ សហការជាមួយកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រី បេ ចំរើន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានបង្រ្កាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅភូមិសំពៅង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យរួមមាន៖ទី១. ឈ្មោះ ទិត្យ ចំណាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់ត្រី រស់នៅភូមិសំពៅង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ទី២. ឈ្មោះ ហ៊ល សុផា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំពៅង ឃុព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ទី៣. ឈ្មោះ សុខ គង់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងកាត់សក់ រស់នៅភូមិសំពៅង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី៤. ឈ្មោះ ទឹម ឧសភា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិសំពៅង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ចាប់យកវត្ថុតាងបានរួមមាន៖ម្សៅក្រាមពណ៍សរថ្លាសង្ស័យជាសារធាតុញៀន ចំនួន០១កញ្ចប់(ទម្ងន់១៥.០២ក្រាម),ជញ្ជីងថ្លឹង ចំនួន០១គ្រឿង,ទូរស័ព្ទ ចំនួន០៦គ្រឿង (ម៉ាក IPhone ចំនួន០២គ្រឿង, ម៉ាក oppo ចំនួន០១គ្រឿង, ម៉ាក Redmi ចំនួន០១គ្រឿង, ម៉ាក vivo ចំនួន០២គ្រឿង),ពូថៅ ចំនួន០២,ដាវ ចំនួន០១,កាបូកលុយ ចំនួន០១,អត្តសញ្ញាណប័ណ្ណ ចំនួន០១,ម៉ូតូ ចំនួន០២គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕










