អំពើល្អមិនចេះសាបសូន្យ បានធ្វើហើយអ្នកនិងសប្បាយចិត្តគ្រប់ពេល! លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការជួយឧបត្ថម្ភ​ទៅដល់បងប្អូនវីរកងទ័ពនិងគ្រួសារព្រមទាំងជនភៀសសឹក​ រួម​នឹង​បងប្អូន​ប្រជា​ពលរដ្ឋ​​ដែលមានជីវភាពខ្វះខាតក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺនិងតាមបណ្តាខេត្តផ្សេងៗ....
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អំពើល្អមិនចេះសាបសូន្យ បានធ្វើហើយអ្នកនិងសប្បាយចិត្តគ្រប់ពេល! លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការជួយឧបត្ថម្ភ​ទៅដល់បងប្អូនវីរកងទ័ពនិងគ្រួសារព្រមទាំងជនភៀសសឹក​ រួម​នឹង​បងប្អូន​ប្រជា​ពលរដ្ឋ​​ដែលមានជីវភាពខ្វះខាតក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺនិងតាមបណ្តាខេត្តផ្សេងៗ....


កំពង់ស្ពឺ៖
ក្រោម​ស្មារតី​មនុស្សធម៌ ជួយ​គ្នាក្នុងគ្រាលំបាក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការជួយឧបត្ថម្ភ​ទៅដល់បងប្អូនវីរកងទ័ពនិងគ្រួសារព្រមទាំងជនភៀសសឹក​ រួម​នឹង​បងប្អូន​ប្រជា​ពលរដ្ឋ​​ដែលមានជីវភាពខ្វះខាតក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺនិងតាមបណ្តាខេត្តផ្សេងៗផងដែរ។

ជាក់ស្តែងនាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥​នេះ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​ បាន​ចូលរួម​ ឧបត្ថម្ភ​ជាថវិការនិងសម្ភារៈ​គ្រឿង​ឧបភោគបរិភោគមួយចំនួន​ធំ​​ តាមរយៈ​ប្អូនប្រុសឈ្មោះ ចៅ វិចិត្រ​​ (ជក់ ចិត្ត) ដែលប្អូនតែងតែគៀងគរស្វែងរក សប្បុរសជន​ដែលមានចិត្តធម៏ ហើយបន្តយកទៅចែកជូនបងប្អូនដែលមានជីវភាពខ្វះខាត ជួបការលំបាក ជាពិសេស​បងប្អូន​វីរៈ​កងទ័ពជួរមុខ​ និងជនភៀសសឹកថែមទៀតផង។ដោយ​បាន​​ឧបត្ថម្ភ​ជា​ថវិការ​ចំនួន​ ៤០០,០០០រៀល (សែសិបមុឺនរៀល) ព្រមទាំង​គ្រឿង​ឧបភោគបរិភោគរួមមាន៖ អង្ករ Ganzberg ចំនួន ២០ការ៉ុង, ទឹកសុទ្ធចំនួន ២០កេស, មីចំនួន ២០កេស, ទឹកក្រូចចំនួន ១០កេស, ទឹកផ្លែឈើចំនួន ១០កេស, ទឹកត្រីចំនួន ២០យួរ, ទឹកស៊ីអ៊ីវចំនួន ២០យួរ, ត្រីខចំនួន ២០យួរ និងទឹកបរិសុទ្ធចំនួន ៣០យួរបន្ថែមទៀត ៕















Previous Post Next Post