ឯកឧត្តម ចាន់ សុធា បើកកិច្ចប្រជុំលើកចុងក្រោយគណៈកម្មការគ្រប់គ្រងកម្មវិធី (PSC) “ធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD I)”
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ចាន់ សុធា បើកកិច្ចប្រជុំលើកចុងក្រោយគណៈកម្មការគ្រប់គ្រងកម្មវិធី (PSC) “ធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD I)”


ភ្នំពេញ៖
នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាធិបតីបើកកិច្ចប្រជុំលើកចុងក្រោយគណៈកម្មការគ្រប់គ្រងកម្មវិធី (PSC) “ធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD I)” ។ ដោយការមានការអញ្ជើញចូលរួមពីលោក Christof Weigelmeier ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍនៃស្ថានទូតអាល្លឺម៉ង់ Tmomas Lamar ភារធារីស្ថានទូតលុចហ្សំបួរប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានការិយាល័យសហប្រតិបត្តិការអភិវឌ្ឍន៍ប្រចាំប្រទេសឡាវ មីយ៉ាន់ម៉ា វៀតណាម និងកម្ពុជា និងតំណាងក្រសួងមុខងារសាធារណ ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសុខាភិបាល  ឯកឧត្តម លោកជំទាវ អភិបាលរងខេត្តនៃគម្រោង លោក លោកស្រី ជាអនុប្រធាន លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកា ក្រុមការងារបច្ចេកទេសអន្តរក្រសួង និងក្រុមការងារលេខាធិការដ្ឋាន សរុបអ្នកចូលរួម ២៨រូប (ស្រ្តី ៧រូប)។

កិច្ចប្រជុំមានគោលបំណង៖
-រៀបចំបិទកម្មវិធី (ISD I)
-ដើម្បីអបអរសាទលើសមិទ្ធផលរបស់កម្មវិធី (ISD I)
-ដើម្បីពិនិត្យមើលទិដ្ឋភាពទូទៅនៃកម្មវិធី (ISD II) និងជំហានបន្ទាប់ ៕










Previous Post Next Post