បណ្ឌិត កៅ ថាច អនុញ្ញាតឱ្យ ក្រុមហ៊ុន G.G.A Advisory Co., LTD ចូលជួបប្រជុំពិភាក្សាលើការងារដំាដុះបន្លែសុវត្ថិភាព សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងការនំាចេញ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បណ្ឌិត កៅ ថាច អនុញ្ញាតឱ្យ ក្រុមហ៊ុន G.G.A Advisory Co., LTD ចូលជួបប្រជុំពិភាក្សាលើការងារដំាដុះបន្លែសុវត្ថិភាព សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងការនំាចេញ


ភ្នំពេញ៖
ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអនុញ្ញាតឱ្យលោក ហ៊ីម ស៊ីតូម៉ា និងក្រុមការងារនៃក្រុមហ៊ុន G.G.A Advisory Co., LTD ចូលជួបប្រជុំពិភាក្សាលើការងារដំាដុះត្រសក់ផ្អែម ប៉េងប៉ោះឆែរី និងបន្លែសុវត្ថិភាពផ្សេងទៀត សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងការនំាចេញ។

កិច្ចប្រជុំនេះបានផ្ដោតសំខាន់លើការគំាទ្រផ្នែកឥណទានតាមអត្រាការប្រាក់សមរម្យ លើការដំាដុះដំណាំសក្តានុពលទំាងនេះ ដោយផ្អែកតាមយន្តការតភ្ជាប់ទីផ្សារ និងការគំាទ្រផ្នែកបច្ចេកទេសដល់អ្នកដំាដុះ សំដៅបង្កើនផលិតកម្ម ក៏ដូចជាបង្កើតការងារ និងផលចំណូលដល់បងប្អូនប្រជាកសិករនៅទីជនបទផងដែរ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃអង្គារ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ៕










Previous Post Next Post