រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវកា្រលកៅស៊ូពីរជាន់ (DBST) ចំនួន ៣ខ្សែ ក្នុងខេត្តសៀមរាប
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវកា្រលកៅស៊ូពីរជាន់ (DBST) ចំនួន ៣ខ្សែ ក្នុងខេត្តសៀមរាប


សៀមរាប៖
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ដ្រីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវកា្រលកៅស៊ូពីរជាន់ (DBST) ចំនួន ៣ខ្សែ ដូចខាងក្រោម៖

ខ្សែទី១៖ ឈ្មោះផ្លូវស្វាយចេក-ជប់តាត្រាវ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១៧,២០គ.ម. ទទឹង ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិគោព្រះថ្មី ឃុំស្វាយចេក ឆ្លងកាត់ឃុំរើល ទៅកាន់ភូមិប្រាសាទ ឃុំជប់តាត្រាវ ស្រុកអង្គរធំ  ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៨.៥២៦គ្រួសារ និងអ្នកទទួលផលដោយប្រយោល ចំនួន ២៩.៩៨៤គ្រួសារ។ 

ខ្សែទី២៖ ឈ្មោះផ្លូវតាត្រាវ-រើល ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ១០,០០គ.ម ទទឹង ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ទៅកាន់ភូមិរើល ឃុំរើល ស្រុកពួក ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៩.៧២៨គ្រួសារ  និងប្រយោល ចំនួន ២១.៣៩១គ្រួសារ។

ផ្លូវទាំង ២ខ្សែនេះ ត្រូវបានសាងសង់ហើយ ១០០% នៅក្នុងខែសីហា ឆ្នាំ២០២៥ ស្ថិតក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា RID4CAM ដែលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារ KfW, ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU/AIF)។ ខ្សែផ្លូវទាំង២ខ្សែនេះ បាននិងកំពុងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋដោយផ្ទាល់សរុបចំនួន ១៨.២៥៤គ្រួសារ និងមានអ្នកទទួលផលប្រយោលចំនួន ៥១.៣៧៥គ្រួសារ។ 

ខ្សែទី៣៖ ឈ្មោះផ្លូវពួក-អង្គរជុំ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ២៩,៥០គ.ម. ទទឹង ៦ម៉ែត្រ ត្រូវបានសាងសាង់កាលពីឆ្នាំ២០១៩ ក្នុងក្របខ័ណ្ឌកម្រោង RRIP-II ដែលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ។ ខ្សែផ្លូវនេះ ជាផ្លូវយុទ្ធសាស្ដ្របម្រើសេដ្ឋកិច្ច តភ្ជាប់ពីភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ទៅកាន់ភូមិប្រាំដំឡឹង ឃុំតាសោម ស្រុកអង្គរជុំ។ បច្ចុប្បន្នផ្លូវនេះ កំពុងស្ថិតក្នុងផែនការថែទាំប្រចាំរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យទីស្នាក់ការគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ស្ថិតនៅក្នុងភូមិកណ្តោល ស្ថិនៅក្នុងឃុំស្វាយចេក ស្រុកអង្គរធំ។

សូមរំលឹកជូនថា ក្នុងឱកាសចុះពិនិត្យសក្ដានុពលភូមិ ដើម្បីអភិវឌ្ឍភូមិនេះ ឱក្លាយជាភូមិគំរូគន្លឹះ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់សម្ភារមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងទីស្នាក់ការគណៈកម្មការអភិវឌ្ឍន៍ភូមិនេះដូចជា តុវែង១ កៅអីចំនួន១២ កុំព្យូទ័រ ១គ្រឿង និងថវិកា ២លានរៀលផងដែរ ៕






















Previous Post Next Post