CMAC និង APOPO ចុះហត្ថលេខាលើអនុស្សរណៈ ដើម្បីអនុវត្តន៍គម្រោងសមាហរណកម្មកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេស
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

CMAC និង APOPO ចុះហត្ថលេខាលើអនុស្សរណៈ ដើម្បីអនុវត្តន៍គម្រោងសមាហរណកម្មកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេស


ភ្នំពេញ៖
ឯកឧត្តម ហេង រតនា អគ្គនាយក CMAC និងលោក Michael Raine ប្រធានអង្គការAPOPO ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើ MoU រវាងអង្គភាព CMAC និងអង្គការ APOPO ដើម្បីអនុវត្តន៍គម្រោងសមាហរណកម្មកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេស ដែលមានថវិកាគាំទ្រគម្រោងចំនួន ២៨១.៤៩០ដុល្លាអាម៉េរិក​ សម្រាប់រយៈពេល១ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ និងមានផែនការបោសសម្អាតផ្ទៃដីចំនួន ៧.៥៦០.០០០ម៉ែត្រក្រឡា ក្នុងខេត្តគោលដៅខេត្តសៀមរាប និង​ខេត្តព្រះវិហារ។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ​ នៅទីបញ្ជាការដ្ឋានCMAC រាជធានីភ្នំពេញ។

សូមជម្រាបថា អង្គភាព CMAC និងអង្គការ APOPO បានចាប់ផ្តើមកិច្ចសហប្រតិបតត្តិការក្នុងភាពជាដៃគូលើគម្រោងបោសសម្អាតមីនកណ្តុរហិតមីននេះមានរយៈពេល១២ឆ្នាំមកហើយ។  

បន្ថែមពីលើកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា អង្គភាពក៏បានសហការគ្នា​ ពង្រឹងកិច្ចសហប្រតិបត្តិការទៅឆាកអន្តរជាតិ តាមរយៈការបញ្ចូនសុនខហិតមីនប្រទេសទួកគី និងប្រទេសនៅអាហ្វ្រិចកណ្តាលជាដើម។

ទន្ទឹងនឹងនេះ ក៏បានគាំទ្រមន្ត្រីជំនាញទៅហ្វឹកហ្វឺនដល់បណ្តាប្រទេសទាំងនោះ​និងទទួលយកមកហ្វឹកហ្វឺននៅកម្ពុជាផងដែរ ៕






Previous Post Next Post