លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ បានចាត់ឲ្យលោកវរសេនីយ៍ឯក ចាន់​ ដា​ ដឹកនាំ​ក្រុម​ការងារ​កងវាជអាវុធហត្ថនាំយកនូវថវិកាចំនួន​ ៣.៤៥៥.០០០៛ (បីលានសែសិបប្រាំមុឺនប្រាំពាន់រៀល) យកមកប្រគល់ជូនដល់សាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ បានចាត់ឲ្យលោកវរសេនីយ៍ឯក ចាន់​ ដា​ ដឹកនាំ​ក្រុម​ការងារ​កងវាជអាវុធហត្ថនាំយកនូវថវិកាចំនួន​ ៣.៤៥៥.០០០៛ (បីលានសែសិបប្រាំមុឺនប្រាំពាន់រៀល) យកមកប្រគល់ជូនដល់សាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ


កំពង់ស្ពឺ៖
ដោយ​បានការ​​​​អនុញ្ញាត​ពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ នាព្រឹកថ្ងៃទី២៦ ខែធ្នូ​ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ចាន់​ ដា មេបញ្ជាការរង ជាតំណាងលោកឧត្តមសេនីយ៍​ត្រី​ មេបញ្ជាការ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​កងវាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាំយកនូវថវិកាប្រគល់ជូនដល់សាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ​​​ ចំនួន​ ៣.៤៥៥.០០០៛ (បីលានសែសិបប្រាំមុឺនប្រាំពាន់រៀល)។

នាពេលនោះ​ដែរ​ លោកវរសេនីយ៍ឯក ចាន់​ ដា រួមនិងក្រុម​ការងារ​កង​រាជអាវុធហត្ថ​ បានសំណេះសំណាល និងបានពាំនាំនូវការសួរសុខទុក្ខ​ ព្រមទាំង​កោតសរសើរ​ របស់លោក​ឧត្តម​សេនីយ៍​ត្រី​​ មេបញ្ជាការ ចំពោះសាខាកាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ស្ពឺ​ នាពេលកន្លងមកបានបំពេញការងារយ៉ាងសកម្មក្នុងការជួយសម្រួលរាល់ការលំបាកដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺទាំងមូល ស្របតាម​ទិសស្លោក​ "សកម្មភាព​នៅមូលដ្ឋាន សម្រេចបានគោលដៅសាកល​" ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ព្រមទាំង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍ កាកបាទក្រហមកម្ពុជា​ ដែលតែងតែយកចិត្តទុក្ខដាក់រាល់សកម្មភាពរបស់សាខា រាជធានី/ខេត្ត ពិសេសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្រោមការដឹកនាំរបស់ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ដើម្បីបន្តបេសកកម្មបេះដូងមនុស្សធម៌ ផងដែរ ៕







Previous Post Next Post