ភ្នំពេញ៖ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានអនុគណៈកម្មការខ្លឹមសារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទិ្ធសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារជាលើកទី៣ ដើម្បីពិនិត្យ ពិភាក្សា និងតាមដានវឌ្ឍនភាពការងារ នៃអនុគណៈកម្មការខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក, អគ្គនាយករង, ប្រធាន-អនុប្រធាននាយកដ្ឋាន និងលោក លោកស្រីជាមន្រ្តីជំនាញជាច្រើនរូបទៀតផងដែរ។
កិច្ចប្រជុំបានពិភាក្សាយ៉ាងផុលផុស និងបានផ្តល់នូវធាតុចូលយ៉ាងច្រើន សម្រាប់អនុគណៈកម្មការខ្លឹមសារ ធ្វើការកែសម្រួល និងបំពេញបន្ថែម ទៅតាមកម្មវិធីនីមួយៗ ក្នុងចំណោមកម្មវិធីទាំង៥របស់ក្រសួងអភិវឌ្ឍន៍ជនបទ សំដៅធ្វើយ៉ាងណាឲ្យខ្លឹមសារនៃអង្គសន្និបាត ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងការរីកចម្រើននៃសេដ្ឋកិច្ចសង្គមនាពេលបច្ចុប្បន្ន ៕
































