រដ្ឋមន្ត្រី ថោ ជេដ្ឋា នាំយកអំណោយជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកាចែកជូនដល់បងប្អូនភៀសសឹកដែលកំពុងស្នាក់នៅទីកន្លែងសុវត្ថិភាព ក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រី ថោ ជេដ្ឋា នាំយកអំណោយជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកាចែកជូនដល់បងប្អូនភៀសសឹកដែលកំពុងស្នាក់នៅទីកន្លែងសុវត្ថិភាព ក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ


កំពង់ធំ៖
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង ព្រមទាំងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានអញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅតាមទីកន្លែងសុវត្ថិភាព ក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកដោយសារការឈ្លានពានរបស់កងទ័ពសៀមមកលើដែនអធិបតេយ្យកម្ពុជា ដែលកំពុងស្នាក់នៅតាមទីតាំងសុវត្ថិភាពនានា។ 

ឯកឧត្តមរដ្ឋមន្ត្រី បានប្រសាសន៍លើកទឹកចិត្តដល់បងប្អូនភៀសសឹកទាំងអស់ សូមគាំទ្រ និងជឿជាក់លើវីរកងទ័ពដ៏អង់អាចដែលបាននិងកំពុងប្រកៀកស្មាគ្នាការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ប្រកបដោយភាពម្ចាស់ការ នៅគ្រប់គោលដៅនៃសមរភូមិប្រយុទ្ធ ជាពិសេសត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រកបដោយយុទ្ធសាស្ត្រ ហើយដែលបាននិងកំពុងអនុវត្តការងារយ៉ាងសកម្មបំផុត ដើម្បីស្វែងរកសុខសន្តិភាព និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស។

សូមបញ្ជាក់ថា អំណោយដែលប្រគល់ជូននាពេលនេះ គឺបងប្អូនប្រជាពលរដ្ឋភៀសសឹកម្នាក់ៗទទួលបានមានដូចជា ភួយ មុង ប្រេងកូឡា កៅអៀក ដែកកេះ ទឹកដោះគោខាប់ មី អំបុក ភេសជ្ជៈ និងថវិកា៥ម៉ឺនរៀល។ អំណោយសប្បុរសធម៌នេះ បានមកពីការចូលរួមចំណែកបរិច្ចាគរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ព្រមទាំងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលជាកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំក្នុងស្មារតីរួម «ខ្មែរតែមួយ» ជួយគ្នាក្នុងគ្រាអាសន្ន និងជាវប្បធម៌ចែករំលែកក្នុងស្មារតីភាតរភាពរបស់ប្រជាជាតិខ្មែរ ៕​










Previous Post Next Post