ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញធ្វើសេចក្ដីរាយការណ៍អំពីលទ្ធផលការងារអត្តសញ្ញាណកម្ម និងលើកទិសដៅការងារបន្ត ជូនឯកឧត្តមរដ្ឋលេខាធិការ ទទួលបន្ទុក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញធ្វើសេចក្ដីរាយការណ៍អំពីលទ្ធផលការងារអត្តសញ្ញាណកម្ម និងលើកទិសដៅការងារបន្ត ជូនឯកឧត្តមរដ្ឋលេខាធិការ ទទួលបន្ទុក


ភ្នំពេញ៖
នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញធ្វើសេចក្តីរាយការណ៍ស្តីពីលទ្ធផលការងារអត្តសញ្ញាណកម្ម និងត្រៀមរៀបចំពិធីផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីក្រុមការងារដឹកនាំគាំទ្រ តាមដាន និងជំរុញការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ ក្រោមអធិបតីភាព ឯកឧត្ដម ប៉ាវ ហម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

ក្នុងកិច្ចប្រជុំរាយការណ៍នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោក ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីដែលពាក់ព័ន្ធមួយចំនួន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ ៕










Previous Post Next Post