កងរាជអាវុធហត្ថខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណចំពោះ សប្បុរសជន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កងរាជអាវុធហត្ថខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណចំពោះ សប្បុរសជន


សៀមរាប៖
នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ក្រុមហ៊ុនបញ្ចាំ ឡូយ៉ាល់ ឃែស ក្រុមហ៊ុន អេសធី ព្រីមៀ រ៉េសុីដេន ឯ ក ហេង វុទ្ធី ត្រេឌីង កូ អិល ធីឌី លោក ឡាយ សុផាន់ណា និងភរិយា ដែលមានចិត្តសប្បុរសជួយឧបត្ថម្ភ ដូចស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកា ចូលរួម​ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាព។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនដែលមានចិត្តសប្បុរសឧបត្ថម្ភ ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាព នាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ។

កងរាជអាវុធហត្ថខេត្តសៀមរាប សូមជូនពរសប្បុរសជនទាំងអស់ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕







Previous Post Next Post