អភិបាលខេត្តកែប ដាក់ចេញគោលការណ៍ណែនាំ ១១ចំណុច ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តកែប
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកែប ដាក់ចេញគោលការណ៍ណែនាំ ១១ចំណុច ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តកែប


កែប៖
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាគណៈអធិបតី រួមជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តកែប។

មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត  លោកឧត្តមសេនីយ៍ស្នងការ មេបញ្ជាការ ឧត្តមអគ្គានុរក្ស វរសេនីយ៍ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងសមាជិក សមាជិកនៃអង្គពិធីទាំងមូល។

នៅក្នុងឱកាសដ៏ថ្លៃថ្លានៃពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ដាក់ចេញនូវគោលការណ៍ណែនាំសំខាន់ៗចំនួន ១១ចំណុច ដូចខាងក្រោម៖ 
១-បន្តពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។
២-បន្តបុរេសកម្ម សកម្ម ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
៣-បន្តទប់ស្កាត់ និងបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងខេត្ត។
៤-បន្តទប់ស្កាត់ និងបង្រ្កាបការប្រើប្រាស់ រក្សាទុក ចែកចាយ និងជួញដូរគ្រឿងញៀនខុសច្បាប់។
៥-បន្តថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រឹងវិន័យ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់។
៦-បន្តសហការជាមួយកងកម្លាំងមានសមត្ថកិច្ច មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រឹង និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។
៧-គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពជនបរទេសដែលកំពុងស្នាក់នៅក្នុងខេត្តឱ្យបានច្បាស់លាស់។
៨-បន្តផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុឱ្យបានគ្រប់ៗគ្នា។
៩-ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរលើដងផ្លូវឱ្យមានប្រសិទ្ធភាពខ្ពស់។
១០-ត្រៀមកម្លាំងដើម្បីការងារសន្តិសុខសណ្តាប់ធ្នាប់ជូនភ្ញៀវជាតិ អន្តរជាតិ គណៈប្រតិភូជាតិ អន្តរជាតិដែលអញ្ជើញមកខេត្តកែប ឬឆ្លងកាត់ខេត្តកែប។
១១-បន្តត្រៀមកម្លាំង ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីចូលរួមសហការថែរក្សា ការពារបូរណភាពទឹកដី និងការងារសង្គមផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ ៕










Previous Post Next Post