ឯកឧត្តម សុខ វាសនា អញ្ជើញប្រកាសសមាសភាព ក្រុមការងារគណៈកម្មការ និងអនុគណៈកម្មការរៀបចំ កិច្ចប្រជុំប្រចាំឆ្នាំ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សុខ វាសនា អញ្ជើញប្រកាសសមាសភាព ក្រុមការងារគណៈកម្មការ និងអនុគណៈកម្មការរៀបចំ កិច្ចប្រជុំប្រចាំឆ្នាំ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩


ភ្នំពេញ៖
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព ក្រុមការងារគណៈកម្មការ និងអនុគណៈកម្មការរៀបចំ កិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ (29th DGICM) នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គនាយករង លោក លោកស្រី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីនាយ-នាយរងការិយាល័យ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ។

ដើម្បីត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ (29th DGICM) ដែលនឹងត្រៀមប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវសេន៍ បានបង្តើតក្រុមការងារគណៈកម្មការ អនុគណៈកម្មការ ដើម្បីរៀបចំកិច្ចប្រជុំនេះឲ្យកាន់មានប្រសិទ្ធភាព។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានណែនាំឲ្យក្រុមការងារគណៈកម្មការ និងអនុគណៈកម្មការ បែងចែកការងារឲ្យបានច្បាស់លាស់ទៅតាមជំនាញ ទីតាំងសម្រាប់រៀបចំកម្មវិធី កិច្ចប្រជុំនានាដែលពាក់ព័ន្ធ។ ក្នុងនោះដែរឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានណែនាំឲ្យចាត់ចែងក្រុមការងារដែលត្រូវតាមប្រធានគណៈប្រតិភូ ភរិយារបស់គណៈប្រតិភូ និងប្រតិភូអមដំណើរ។

ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក បានឲ្យក្រុមការងារទាំងអស់ចាប់ផ្ដើមត្រៀមរៀបចំ គ្រប់ការងារដែលបានដាក់ជូនក្នុងតួនាទីភារកិច្ច ក្នុងសេចក្តីសម្រេច ជាពិសេសត្រូវបត់បែនទៅសភាពការណ៍ ដើម្បីឲ្យការរៀបចំ កិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ (29th DGICM) នៅព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តទៅប្រកបដោយជោគជ័យ ៕













Previous Post Next Post