ឧត្តមសេនីយ៍ឯក ជីវ ផល្លី អញ្ជើញជាធិបតី ក្នុងកិច្ចប្រជុំស្តីពី ការពង្រឹង កិច្ចសហប្រតិបត្តិការជាមួយ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំត្រីមាសទី៤
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក ជីវ ផល្លី អញ្ជើញជាធិបតី ក្នុងកិច្ចប្រជុំស្តីពី ការពង្រឹង កិច្ចសហប្រតិបត្តិការជាមួយ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំត្រីមាសទី៤


ភ្នំពេញ៖
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង នគរបាលជាតិ និងជាតំណាងអគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាធិបតី កិច្ចប្រជុំស្តីពីការពង្រឹង កិច្ចសហប្រតិបត្តិការជាមួយអង្គការ មិនមែនរដ្ឋាភិបាលជាតិអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ប្រចាំត្រីមាសទី៤។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំអគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួម ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ឯក សែម ស៊ុនតារា អនុប្រធានសេនាធិកាដ្ឋាន លោកស្រីឧត្តមសេនីយ៍ទោ ស៊ុន ច័ន្ទភួងម៉ាឡា អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកឧត្តមសេនីយ៍ត្រីតាន់ វណ្ណារិទ្ធ អនុប្រធានកណ្តាលនគរបាលយុត្តិធម៌ លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន នាយការិយាល័យ លោកស្រី តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ប្រធាន និងអនុប្រធាននាយកដ្ឋាន និងអង្កការដៃគូរ ចំនួន ៨៧រូប។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានលើកឡើងពីការ ស្នើដល់ អង្គការដៃគូបង្កើនកិច្ចសហការជាមួយនាយកដ្ឋានក្នុងការ ផ្ដល់ព័ត៌មានពាក់ព័ន្ធ អំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ បន្ដជួយដល់ជនរងគ្រោះ ទាំងសេវាសង្គម និងសេវាផ្លូវច្បាប់ ឯកឧត្តម ក៏បានស្នើអោយអង្គការដៃគូបន្ដការគាំទ្រ បើកវគ្គបណ្ដុះ បណ្ដាលលើកកម្ពស់ សមត្ថភាពដល់ នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបន្ថែមទៀត។

ព្រមជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះ កិច្ចសហប្រតិបត្តិការល្អ របស់អង្គការ មិនមែនរដ្ឋាភិបាលជាតិអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សនាពេលកន្លងមកនេះ ៕












Previous Post Next Post