បណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីពិនិត្យមើលលទ្ធផលការងារសម្រេចបាន និងការប្រឈម នៅក្នុងឆ្នាំ២០២៥ ព្រមទាំងលើកទិសដៅការងារឆ្នាំ២០២៦
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីពិនិត្យមើលលទ្ធផលការងារសម្រេចបាន និងការប្រឈម នៅក្នុងឆ្នាំ២០២៥ ព្រមទាំងលើកទិសដៅការងារឆ្នាំ២០២៦


ភ្នំពេញ៖
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ ដោយមានការធ្វើបទបង្ហាញពីនាយកដ្ឋាននីមួយៗនៃធនាគារ ARDB អំពីលទ្ធផលការងារសម្រេចបាន និងការប្រឈម ក្នុងឆ្នាំ២០២៥ ព្រមទាំងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦។

កិច្ចប្រជុំនេះបានប្រារព្វឡើងនៅការិយាល័យកណ្តាលនៃធនាគារ ARDB ដែលមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី១១ និងទី១២ ខែធ្នូ ឆ្នាំ២០២៥។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករង និងលោក លោកស្រីជាប្រធាននាយកដ្ឋាន/អង្គភាព សាខា ទាំងអស់ នៃធនាគារ ARDB ផងដែរ ៕










Previous Post Next Post