ទេសរដ្ឋមន្រ្តី គន់ គីម ណែនាំអាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តពិនិត្យពង្រីកមណ្ឌលសុវត្ថិភាពជូនជនភៀសសឹក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទេសរដ្ឋមន្រ្តី គន់ គីម ណែនាំអាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តពិនិត្យពង្រីកមណ្ឌលសុវត្ថិភាពជូនជនភៀសសឹក


បន្ទាយមានជ័យ៖
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី  អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពជនភៀសសឹកតាមបណ្តាមណ្ឌលសុវត្ថិភាព ក្នុងខេត្តបន្ទាយមានជ័យ បន្ទាប់ពីយោធាថៃបើកបាញ់ប្រហារតាមបន្ទាត់ព្រំដែន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានឱ្យដឹងថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវរៀបចំមណ្ឌលសុវត្ថិភាពឱ្យបានសមស្រប និងផ្គត់ផ្គង់រាល់តម្រូវការចាំបាច់ជូនជនភៀសសឹក។

ក្នុងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំដល់អាជ្ញាធរខេត្តបន្តពិនិត្យ និងពង្រីកទីតាំងមណ្ឌលសុវត្ថិភាពបន្ថែមទៀត ដើម្បីផ្តល់ការស្នាក់នៅបណ្តោះអាសន្ន និងឆ្លើយតបបានទាន់ពេលវេលា ក្នុងករណីស្ថានការណ៍ឈ្លានពានរបស់យោធាថៃនៅតែបន្ត។

យ៉ាងណាមិញ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងថា មកទល់ពេលនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចាត់ចែងក្នុងការផ្តល់សម្ភារៈមួយចំនួនជូនជនភៀសសឹកសម្រាប់ប្រើប្រាស់ជាបណ្តោះអាសន្ន។
រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានគោលជំហរច្បាស់លាស់ក្នុងការការពារអធិបតេយ្យភាពជាតិ ជាពិសេសការពារអាយុជីវិតប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់នៅជាមួយប្រជាពលរដ្ឋជានិច្ច។
 
ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល បានត្រៀមរួចរាល់នូវអំណោយ ជាស្បៀង ដូចជា អង្ករ និងសម្ភារៈចាច់ជាច្រើនទៀតសម្រាប់ចែកជូនប្រជាពលរដ្ឋជនភៀសសឹកទាំងអស់ដែលបានជម្លៀសទៅមណ្ឌលសុវត្ថិភាព។

ឯកឧត្តមទេសរដ្ឋមន្ដ្រី ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវស្ដាប់ការណែនាំរបស់អាជ្ញាធរ និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលតែងតែនៅជាមួយប្រជាពលរដ្ឋគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ ៕



















Previous Post Next Post