ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការប្រមូលធាតុចូលពីអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ដែលបានជួបប្រជុំលើកិច្ចសហប្រតិបត្តិការជាមួយភាគីចិន នាពេលកន្លងមក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការប្រមូលធាតុចូលពីអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ដែលបានជួបប្រជុំលើកិច្ចសហប្រតិបត្តិការជាមួយភាគីចិន នាពេលកន្លងមក


ភ្នំពេញ៖
នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក រួមទាំងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការប្រមូលធាតុចូលពីអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ដែលបានជួបប្រជុំលើកិច្ចសហប្រតិបត្តិការជាមួយភាគីចិន នាពេលកន្លងមក ក្រោមអធិបតីភាព ឯកឧត្ដម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រធានក្រុមប្រឹក្សានីតិកម្ម ឯកឧត្តម អគ្គស្នងការរង អគ្គនាយករង អគ្គលេខាធិការរង ព្រមទាំងលោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន និងក្រុមការងារដែលពាក់ព័ន្ធមួយចំនួនផងដែរ ៕



















Previous Post Next Post